អាកាសធាតុប្រែប្រួលរយះ២ទៅ៣ថ្ងៃមានឆ្លងចន្តរនៅលើបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ : អាកាសធាតុមានការប្រែប្រួលក្ដៅនិងភ្លៀងប៉ុន្មានថ្ងៃមុនផងមានករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងមួយក៏ការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២០ចំណុចក្បែរវិទ្យាល័យបឹងកេងកង ស្ថិតនៅតាមដងផ្លូវ៧១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីបង្គោលភ្លើងហើយពួកគាត់បាននាំគ្នាបានយកបំពង់ពន្លត់អគ្គិភ័យបានបាញ់អស់ចំនួនជិត២០បំពង់តែស្ថានភាពភ្លើងនៅតែឆេះមិនអន់ថយពួកគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីហៅពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកនាយប៉ុស្តិ៍បានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២ គ្រឿងបានបាញ់ពន្លត់អស់តែមួយគ្រឿងទើបរលត់ជាស្ថាពរ។ភ្លាមនោះដែរមិនយូរក្រោយពីកើតហេតុគាត់ឃើញមន្ត្រីរបស់មន្រ្តីអគ្គិសនីកម្ពុជាជិះរថយន្តរួមនិងសម្ភារ:បានចុះទៅជួយតភ្ជាប់បណ្ដាញភ្លើងជូនប្រជាពលរដ្ឋភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋមានភ្លើងប្រើប្រាស់ឡើងវិញ​ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print