ពលរដ្ឋរាប់ពាន់នាក់នៅរដ្ឋMichiganធ្វើបាតុកម្មទាមទាសិទ្ធិសេរីភាពក្រោយ ពន្យាច្បាប់បម្រាមគោចរ

ចែករំលែក៖

ចេះតែមានហើយអាមេរិក ក្នុងពេលប្រទេសកំពុងតែជួបគ្រោះអាសន្ន មិននាំគ្នាចូលរួមទប់ស្កាត់ បែជាធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាពក្នុងពេលនេះ។ សកម្មភាពបែបនេះនឹងធ្វើឲ្យ កូវីដ-១៩ សប្បាយក្នុងការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។
ពលរដ្ឋអាមេរិករាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម នៅមុខ អគាររដ្ឋាភិបាល ក្នុងរដ្ឋ Michigan នាថ្ងៃ ទី១៦ ខែមេសានេះ ដើម្បីប្រឆាំង រដ្ឋាភិបាល ដែលអនុវត្តច្បាប់ បម្រាមគោចរទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។
ពលរដ្ឋប្រមាណ៤ពាន់នាក់ បានប្រមូលផ្តុំគ្នា បាតុកម្ម ដោយលើកស្លាកបដាប្រឆាំង អភិបាលរដ្ឋ Michiganលោកស្រី Gretchen Whitmer ដែលបានពន្យល់ពេលដាក់រដ្ឋក្នុងគ្រាអាសន្នរហូតដល់ ថ្ងៃ ទី៣០ ខែមេសា។ ពលរដ្ឋនៅក្នុងរដ្ឋនេះគឺត្រូវនៅក្នុងផ្ទះជាបន្តទៀត ហើយបណ្តាក្រុមហ៊ុននៅតែបន្តបិទទ្វារដដែល។
សារព័ត៌មាន AP នៅថ្ងៃទី១៦ ខែមេសាបានផ្សាយថាលោកស្រី Gretchen Whitmer បានទទួលស្គាល់ថា សេដ្ឋកិច្ចក្នុងរដ្ននេះ បន្តរងការខាតបង់យ៉ាងខ្លាំង ប៉ុន្តែ ការប្រយុទ្ធប្រឆំាងកូវីដ-១៩ ជារឿងសំខាន់ជាង ជាការការពារអាយុជីវិតពលរដ្ឋទាំងអស់។
នៅក្នុងរដ្ឋនេះ មានពលរដ្ឋប្រមាណ២ពាន់នាក់ស្លាប់ដោយកូវីដ-១៩ ហើយមន្ទីរពេទ្យជាច្រើនពោរពេញទៅដោយអ្នកជំងឺ។ នៅក្នុងបាតុកម្មនោះពលរដ្ឋបានទាមទារសិទ្ធិសេរីភាព ។ ក្រុមអ្នកជំនាញបានលើកឡើងថា ពិតជារឿងគ្រោះថ្នាក់ណាស់ដោយសារតែ បាតុករមិនបានពាក់ម៉ាស់ការពារនោះឡើយ អាចនឹងមានអ្នកឆ្លងច្រើនទៀត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print