ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវខាងកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនក្រោយពីទទួលបណ្ដឹងពីបុរសជនរងគ្រោះជាជនជាតិចិនដូចគ្នាសង្ស័យករណីឆបោកលុយជិត៤មុឺនដុល្លារ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងកម្លាំងនគរបាលចុះអន្តរាគមន៍។
ហេតុការណ៍កើតឡើង កាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចអាគារដឹព្រីដ ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៍មានពីនគរបាលបានអោយដឹងថា៖ មុនកើតហេតុប្រជាពលរដ្ឋប្ដឹងថាមានបុរសជនជាតិចិនចាប់ចិនដូចគ្នាចងនៅចំណុចមុខអាគារដឹព្រីដ ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ក្រោយមកក៏បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ រួចក៏ឃើញបុរសជនជាតិចិនម្នាក់ ដោយបុរសជនជាតិចិនចាប់ពិតប្រាកដមែន ហើយក៏អោយនគរបាលចេះភាសាចិនសួរនាំដើម្បីរាយការណ៍ជូនថ្នាក់លើ ។
នគរបាលបន្តថា៖ ករណីខាងលើនេះជាការឆបោកពាក់ព័ន្ធរឿងវេរលុយជិត៤មុឺនដុល្លារសហរដ្ឋអាមេរិក តែជនរងគ្រោះជាអ្នកចាប់បុរសជនសង្ស័យជាជនជាតិចិនដូចគ្នាដែលជាបក្សពួកករណីឆបោកហើយជនរងគ្រោះ អោយសមត្ថកិច្ច ខណៈគាត់បានដាក់ពាក្យបណ្ដឹងនៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរងចាំអាវុធមកយកទៅសួរនាំ ។ ករណីខាងលើក៏មានកម្លាំងអាវុធហត្ថចុះមកដែរ ។
សមត្ថកិច្ចមិនបញ្ជាក់ពីបទល្មើសអ្វីនៅឡើយទេ ខណៈអ្នកសារព័ត៌មានសួរមិនទាន់បង្ហើប៕
ដោយ៖ ស រស្មី