លីកកំពូលអង់គ្លេសប្រកាសកំណត់ថ្ងៃបញ្ចប់ការប្រកួតរដូវកាលនេះ

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស Premier League បានបើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​លេង​ការ​ប្រកួត​ដែល​នៅ​សល់​ឲ្យ​ចប់​សព្វ​គ្រប់​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ខាង​មុខ។ ការអូសបន្លាយនេះគឺដោយសារតែវិបត្តិវីរុសកូរូ៉ណា ហើយការប្រកួតអាចនឹងធ្វើឡើងដោយបិទទ្វារ។

កិច្ច​ប្រជុំ​នេះធ្វើឡើង​រវាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ និង​មន្ត្រី​នៃ​ក្លិប​នីមួយ​ៗ។​ ការ​ពន្យារ​ពេល​ខុស​ប្រក្រតី​របស់​ Premier League ដោយ​សារ​មេរោគ​កូវីដ-១៩​ ឬ​កូរ៉ូណា​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ដល់​កិច្ច​សន្យា​មួយ​ចំនួន​ រវាង​ក្លិប​ នឹង​កីឡាករ មួយ​ទៀត​គឺ​រវាង​ក្លិប​នឹង​ម្ចាស់​ឧបត្ថម្ភលើក្លិបនីមួយៗ ដែលធ្វើឲ្យខាតបង់ថវិកាយ៉ាងច្រើន។​​

ចំណែកក្លិប​ Liverpool វិញ​ត្រូវ​ប្ដូរ​ម្ចាស់​អាវ​ថ្មី​ពី New Balance ទៅ​ Nike​ នៅ​ខែ​មិថុនា​ដូចគ្នា​ ដែល​ទាំង​នេះ​សុទ្ធ​សឹង​ជា​បញ្ហា​ត្រូវ​ពិភាក្សា។ ដោយឡែកកីឡាករ​មួយ​ចំនួន​ដូចជា​ Willian របស់​ Chelsea និង​ Vertonghen របស់​ Tottenham ត្រូវ​ផុត​កុងត្រា​នៅ​ខែ​មិថុនា​តែ​ម្ដង ដែលជាបញ្ហាត្រូវបន្តឲ្យលេងក្នុងក្លិប ឬដើរចេញ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print