ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាខ្មែរ៣រូបបានខកខ្លួនក្នុងការចេញដំណើរទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ខកទាំងការសម្តែង និងមិនអាចវិលមកប្រទេសកំណើតវិញក្រោយពីការប្រកាសបិទជើងហោះហើរ និងព្រោះការរាតត្បាតជំងឺកូវីដ១៩។
សិល្បករទាំងនោះមានដូចជា កញ្ញា អ៊ឹង និមល លោក អេនឌី និងលោក ហេង នរៈកក្កដា ខណៈនេះពួកគេបាននឹងកំពុងស្នាក់នៅផ្ទះប្រទេសអូស្ត្រាលី បន្ទាប់ពីពួកគេបានធ្វើដំណើរទៅកាន់ទីនោះក្នុងអំឡុងខែកុម្ភៈ និងមិនា មុនពេលរីករាលដាលខ្លាំងនូវជំងឺកូវីដ១៩ ។ ការចាកចេញរបស់អ្នកទាំង៣គឺដើម្បីចូលរួមកម្មវិធីជួបជុំច្រៀងរាំសម្រាប់ការកម្សាន្តជួបជុំរបស់ប្រាចពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ មិនមានការជួបជុំច្រៀងរាំកម្សាន្តណាមួយនៅឡើយចាប់តាំងពីពួកគេបានធ្វើដំណើរទៅកាន់ទីនោះ ពោលគឺគម្រោងចេញច្រៀងរាំយ៉ាងតិច៤ដងក្នុងមួយសប្តាហ៍នោះត្រូវបានលប់ចោល។ ទោះជាយ៉ាងណាពួកគេបាននឹងកំពុងស្នាក់នៅផ្ទះរបស់អ្នកធានា និងរៀបចំកម្មវិធី ហើយប្រសិនបើស្ថានការវិលរកភាពល្អប្រសើរនោះពួកគេនឹងវិលត្រឡប់មកកម្ពុជាវិញ។
លោក អេនឌី បានបង្ហាញពីភាពរីករាយ ក្រោយបាន Visaទៅអូស្ត្រាលីលើកដំបូង បន្ទាប់ពីខកខានអស់រយៈប្រមាណ ៥ឆ្នាំ ប៉ុន្តែឥឡូវអ្វីប្រែជាការអស់សង្ឃឹមដោយបច្ចុប្បន្នលោកកំពុងជាប់គាំងស្ដូកនៅក្នុងទឹកដីប្រទេសនេះ ក្រោយ Covid-19 បាន និងកំពុងវាយប្រហារអូស្ត្រាលី។មុនពេលចេញពីកម្ពុជា អូស្ត្រាលីគ្រានោះ ទើបមានករណីអ្នកឆ្លង COVID-19 នៅអូស្ត្រាលីមានសរុប ៦០ករណី ក្នុងនោះ ០២នាក់បាត់បង់ជីវិតប៉ុណ្ណោះ។ ប៉ុន្តែឥឡូវតួលេខនេះ បានកើនយ៉ាងគំហុកដល់ រាប់ពាន់នាក់។ស្ថានភាពនេះ បាននាំឲ្យអូស្ត្រាលីបានដាក់ចេញវិធានការណ៍មួយចំនួន ដោយក្នុងនោះហាមការជួបជុំ បិទចរាចរណ៍ឆ្លងរដ្ឋ និងបិទជើងហោះហើរចូលមកប្រទេសខ្លួនផង។ ដូច្នេះហើយ សិល្បករខ្មែរទាំង៣រូបនបាននិង កំពុងស្ថិតនៅទីនោះ បញ្ជាក់ថា លោកមិនអាចធ្វើអ្វីទាំងអស់។តាមការបញ្ជាក់របស់សិល្បករមួយចំនួនលើកឡើងដែរថា គម្រោងការចេញទៅច្រៀងរាំនៅក្រៅប្រទេសរបស់តារាប្រុសស្រីជាច្រើនត្រូវបានលប់ចោលតែម្តងព្រោះតែការរាតត្បាតជំងឺកូវីដ១៩នេះ៕
ដោយ វឌ្ឍនា