សមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ បន្ទាប់ពីលួចទូរស័ព្ទគេ

ចែករំលែក៖

​ភ្នំពេញ​៖ សមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ កាលពី​ម៉ោងជាង១​រសៀលថ្ងៃ​ទី​១៣ ​ខែមករា​ ឆ្នាំ​២០១៦​នេះ​តាម​ពាក្យ​របស់​ជនរងគ្រោះ​ម្នាក់ ក្រោយពេល​ជនសង្ស័យ​ធ្វើសកម្មភាពលួចទូរស័ព្ទដៃ ​កាលពី​ម៉ោង​៦ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុចក្រុម​៣ ​ភូមិ​៤ ​សង្កាត់​ច្រាំង​ចំ​រះ​ទី​1 ​ខណ្ឌឫស្សីកែវ ។​ ​

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមាន​ឈ្មោះ សិប យ៉ាន អា​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវជាតិ​លេខ​5 ​ក្រុម​២ ​ភូមិ​៤ ​សង្កាត់​ច្រាំង​ចំ​រះ​២ ​ខណ្ឌ​ឬ​ស្សី​កែវ​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​យ៉ា​គ្រី​យ៉ា ភេទ​ប្រុស ​អាយុ​21​មុខរបរ​ជាងសំណង់​ស្នាក់នៅ​ភូមិ​ស្វាយ​ជុក ​ឃុំ​ពាម​ស្វាយ​មង្គល ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​ និង​ម្នាក់ទៀត​ឈ្មោះ សា​រ៉​សេត ភេទ​ប្រុស អាយុ​៣០​មុខរបរ​ជាងសំណង់​ស្នាក់​នៅផ្ទះ​លេខ​49​ ផ្លូវ​លេខ​5​ ក្រុម​3​ ភូមិ​3​ សង្កាត់​ច្រាំង​ចំ​រះ​1 ខណ្ឌ​ឫស្សីកែវ។ ​រីឯ​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ​ត្រូវបាន​ជន​ស​ង្ស​យ័​យកទៅ​បញ្ចាំ​នៅ​ផ្សារកណ្តាល​ខណ្ឌដូនពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាម​និតិ​វិធី៕

...

 

ដោយ៖ ជ្រោយពេជ្រ ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print