សន្តិភាពគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ

ចែករំលែក៖

នៅនាទីនេះមានប្រទេសជាច្រើនក្នុងពិភពលោកកំពុងប្រឈមមុខ និងសង្រ្គាមស៊ីវិល។ អ្នដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុត គឺជា ប្រជាពលរដ្ឋស្លូតត្រង់។ យើងឆ្អែតដោយសារសង្រ្គាម ហើយមិនត្រូវដើរថយក្រោយទៅរកវិនាសកម្មទាំងនោះឡើយ។ ទោះបីយើងទាំងអស់គ្នាមាននិន្នាការនិងទស្សនៈវិស័យនយោបាយខុសគ្នា គឺដាច់ខាតមិនត្រូវបំផ្លាញសន្តិភាពដែលជាអាយុជីវិតរបស់ប្រទេសជាតិ។  

យើងមានសន្តិភាព គឺប្រជាពលរដ្ឋ និង យុវជនមានការងារធ្វើ។ យើងបំផ្លាញសន្តិភាព គឺគ្មានទេសចរណ៍ បំផ្លាញការងារ បំផ្លាញប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋខ្មែរ ។ បើបក្សប្រឆាំងពិតជាចង់ជួយជាតិ គឺត្រូវខិតខំជួយពង្រឹងសន្តិភាព និងទាក់ទាញទេសចរណ៍អោយមកកំសាន្តនៅប្រទេសយើងអោយបានច្រើន ដើម្បីរួមចំណែកលើកស្ទួយដល់ជីវភាពការងារប្រជាពលរដ្ឋ និង យុវជនយុវនារីខ្មែរ គ្រប់ៗរូប៕ 

...

    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print