យុវជន២នាក់ កាន់កាំភ្លើងប្រើហ្គាសត្រូវតុលាការដោះលែង

ចែករំលែក៖

ភ្នំពេញ៖ យុវជនជាសិស្សសាលា ២នាក់ បន្ទាប់ពីបានប្រើប្រាស់កាំភ្លើង ប្រើហ្គាស (ខ្យល់)ដាក់ ក្នុងកាបូប ដើរចូលសាលារៀនត្រូវបានលោកគ្រូឃើញ សង្ស័យ រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍កាកាបឃាត់ខ្លួនសួរនាំនិងឆែករកឃើញកាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ហើយត្រូវបាននគរបាលជំនាញខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាកា នៅថ្ងៃទី១២ ខែមករា តែមិនទាន់ដាច់ស្រេចទើប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះបន្តបញ្ជូនទៅម្ដងទៀត ហើយត្រូវបានតុលាការសំរេចដោះលែងកាលពីរសៀលថ្ងៃដដែល ។

image2 (1)

នគរបាលបានឱ្យដឹងថា យុវសិស្សដែលត្រូវឃាត់ខ្លួន​នោះទី១ឈ្មោះ តេង ដេវិត អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ និងទី២ឈ្មោះ ទីវ ដារ៉ាត់ អាយុ១៧ឆ្នាំ រស់នៅផ្ទះលេខ៣៦ផ្លូវលេខ៥ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា យុវសិស្សទាំង២ដែលឃាត់ខ្លួនបាន បន្ទាប់ពីពួកគេដើរចូលសាលារៀន ពោធិ៍ចិនតុង ភូមិប៉ប៉្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយមានការសង្ស័យ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនយុវសិស្សទាំង២នាក់លុះឆែកឆេរឃើញមានអាវុធខ្លី ប្រើហ្គាសមួយដើម ហើយបាននាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ហើយក្រោយពី កសាងសំណុំរឿង ត្រូវបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ ម្តងរួចមកហើយ តែមិនទាន់ដាច់ស្រេច សម្រេចពីតុលាការថាជាប់ចោទទោសទណ្ឌប៉ុណ្ណា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមករានេះ សមត្ថកិច្ចបញ្ជូន ឡើងសារជាថ្មី ហើយត្រូវបានតុលាការដោះលែងហើយ ។

បន្ទាប់ពីសង្ស័យ ឆែកឆេរកាបូបរបស់ តេង ដេវិត ប្រទះឃើញ កាំភ្លើងខ្លីមួយដើមម៉ាកប៉េត្រូ ប៉េរីតា ប្រើហ្គាស រួចក៏បាននាំខ្លួនយុវសិស្សខាងលើមកធ្វើការសាកសួរ ទើបដឹងថា គេបានខ្ចីមិត្តភក្តិរបស់គេឈ្មោះ ទីវ ដារ៉ាត់ មកលេងក្រោយមកក៏បានហៅឈ្មោះ ទីវ ដារ៉ាត់ ធ្វើការសាកសួរ គេបានសារភាពកាំភ្លើងខាងលើពិតជារបស់គេពិតមែនដែលគេបានទិញមកពី​ប្រទេសថៃ ។

បើតាមព័ត៌មានមួយ តែមិនច្បាស់ការ បានឱ្យដឹងថា យុវជនសិស្សសាលា ទាំង២នាក់ខាងលើ ត្រូវបានសាច់ញាតិកំពុងរត់ការ ទៅតុលាការ សុំដោះលែង ក្នុងតម្លៃចរចាមួយ ម្នាក់២០០០ដុល្លារ ជាថ្នូរនឹងការដោះលែង ៕

image3 (2)

image1 (1)

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print