សៀមរាប៖ក្រុមញៀនល្បែងស៊ីសងប្រុសស្រីចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានអោយដឹងថាការបង្ក្រាបល្បែងស៊ីសងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ (ស្រី២នាក់)និងបានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់ កំរាល០១ ចាន០១ គម្រប០១ លោកបន្តថា ការបង្ក្រាបបនល្បែងស៊ីសងក្នុងមូលដ្ឋាននេះ គឺជាការឆ្លើយតបទៅនឹងគោលការភូមិឃុំ មានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូន សមត្ថកិច្ចនិងប្រជាពលរដ្នអោយចូលរួមទប់ស្កាត់នូវអំពើអាបាយមុខផ្សេងៗ ដូចគ្នាទៅនិងការទប់ស្កាត់ការបើកល្បែងស៊ីសង ទប់ស្កាត់អំពើហឹង្សាជាដើម ។
លោកបន្ដថាបន្ទាប់ពីបានសាកសួរនិងណែនាំពួកគាត់នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងរួចមក ពួកគាត់បានសារភាពថាពិតជាបានលែងល្បែងស៊ីសងពិតមែន រួចយើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅផ្ទះវិញរៀងៗខ្លួនវិញ៕ ប៊ុនរិទ្ធី