ផ្អើលប្លន់កន្លែងវេរលុយ Wing ទាំងព្រឹកព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ យកប្រាក់បានជាង៥ពាន់ដុល្លារ , លោកអធិការ បដិសេធ ថា មិនមែនជាករណីប្លន់ទេ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ មានការភ្ញាក់ផ្អើលមួយ ថា ក្រុមចោរបានចូលប្លន់កន្លែងវេរលុយ Wing ឈ្មោះ “ម៉ាក់ ស្រីមាស” ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកប្រាក់បានជាង៥ពាន់ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព ។ ប៉ុន្តែ លោកអធិការខណ្ឌពោធិ៍សែនជ័ត បដិសេធ ថា មិនមែនជាករណីប្លន់ទេ ។

លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់ ថា នេះ មិនមែនជាករណីប្លន់ទេ ពោលគឺ ជាករណីបន្លំលួចយកប្រាក់ពីកន្លែងវេរលុយWing តែប៉ុណ្ណោះ។

លោក អធិការ បានរៀបរាប់ពីដំណើររឿង ថា៖ មានជនសង្ស័យ២នាក់ បានបន្លំចូលទិញអីវ៉ាន់ រួចក៏បន្លំលួចលុយបានជាង៥ពាន់ដុល្លារ តែម្តង ។ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមជនល្មើសហើយ។
សមត្ថកិច្ចអាចក្តាប់មុខសញ្ញាបាន ដោយសារទីតាំងវេលុយ Wing ទីណាក៏មាន Camara សុវត្ថិភាពដែរ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print