មុខរបរជាអ្នកធាក់រុឺម៉កកង់ជិត៣០ឆ្នាំមិនធ្វើអោយគាត់ធុញទ្រាន់ឡើយ

ចែករំលែក៖

កំពង់ឆ្នាំង ៖  រុឺម៉កគឺជាមធ្យោបាយដ៍ពេញនិយមបំផុតនៅក្នុងអំឡុងទសវត្សឆ្នាំ៨០ នណាៗ ក៍គេស្គាល់ផងដែរអំពីមធ្យោបាយមួយនេះដែលតែងតែជូនអ្នកដំណើរនៅគ្រប់ទិសទីនៅក្នុងសម័យកាលនោះ ។ ដោយសារប្រទេសមានការអភិវឌ្ឍន៍ មធ្យោបាយដឹកអ្នកដំណើរកាន់តែវិវឌ្ឍន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយមួយទៀត ដែលរហូតមកដល់នឹងពេល បច្ចុប្បន្ននេះ រុឺម៉កកង់ដែលប្រើដោយកម្លាំងមនុស្សស្ទើតែបាត់ទៅហើយ ។ 

នៅក្នុងអំឡុងទសវត្សឆ្នាំ៨០ នៅខេត្តកំពង់ឆ្នាំងវិញមិនខ្វះនោះទេមធ្យោបាយមួយនេះ គឺរុឺម៉កកង់ដែលប្រើកម្លាំងមនុស្សនោះ ដោយសារនៅសម័យកាលនោះតម្រូវការមធ្យោបាយនេះមានច្រើននោះ នៅខេត្តកំពង់ឆ្នាំង មានគ្រួសារមួយបានត្រូវអ្នកខេត្តកំពង់ឆ្នាំងបានដាក់ឈ្មោះជាដង្ខៅរុឺម៉ក ឈ្មោះថាលោក តាកិ ដែលគាត់មានរុឺម៉កជាច្រើនគ្រឿងទុកជួលអោយអ្នកមករកបន្ត ។

បច្ចុប្បន្នរុឺម៉កកង់របៀបនេះសឹងតែបាត់ស្រម៉ោលពីទឹកដីខេត្តកំពង់ឆ្នាំងបាត់ទៅហើយ ស្របពេលដែលមធ្យោបាយដឹកអ្នកដំណើរបានរីកដុះដាល និងមានភាពងាយស្រួល និង លឿនជាងមុន ។

បើទោះបីជាមានាកាវិវឌ្ឍន៍នូវមធ្យោបាយធ្វើដំណើររីកចម្រើនដល់កម្រិតណាក៍ដោយ អ៊ុំប្រុសឈ្មោះជិន ណូន រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ដែលមានអាយុប្រមាណជាងជាង៦០ឆ្នាំទៅហើយនោះ កម្លាំងនៅមាំមួនគ្រាន់បើដែរ នៅតែប្រកាន់មុខរបរធាក់រឺម៉កកង់នេះដដែល ។

 ព្រលឹមស្រាងៗគាត់បានចេញដំណើរពីផ្ទះរបស់គាត់សំដៅមកទីប្រជុំជនផ្សារលើ ដែលសំបូរទៅដោយមនុស្សម្នាច្រើនកកកុញ ហើយរឹម៉កកង់នាសម័យនេះពុំសូវបានដឹកមនុស្សប៉ុន្មាននោះទេ គឺភាគច្រើនគាត់ដឹកតែឥវ៉ាន់តែប៉ុណ្ណោះគឺដឹកបន្លែឬផ្លែឈើពីខាងក្រៅចូលទៅក្នុងផ្សារ ដែលដឹកឆ្ងាយបំផុតពីផ្សារលើទៅផ្សារក្រោម ។ 

កម្រៃដែលបានមកពីការធាក់រឺម៉កកង់នេះ ទោះបីមិនច្រើនដូចគេ តែអាចជួយសម្រួលដល់ជីវភាពរបស់គាត់ខ្លះផងដែរ រយៈពេលជិត៣០ឆ្នាំដែលប្រកបរបរធាក់រឺម៉កនោះគាត់នៅតែពេញចិត្ត ដោយសារតែមុខរបនេះហើយ បានធ្វើអោយគាត់មានផ្ទះនៅ ចិញ្ចឹមកូនបានរៀនសូត្រដូចគេឯងផងដែរ បើទោះបីជីវភាពមិនបានធំដំនឹងគេ តែគាត់សប្បាយនឹទទួលយកនូវអ្វីដែលមាននាពេលនេះ   

លោកអ៊ុំ ជិនណូនបានប្រាប់ទៀតថា គាត់នៅតែបន្តមុខរបរនេះជារៀងរហូតលុះត្រាណាតែរូបគាត់ ទៅលែងរួចមិនអាចធាក់រឺម៉កកង់នេះបាន ប្រសិនបើនៅមានកម្លាំងដូចសព្វថ្ងៃនោះគាត់នៅតែប្រកបរបនេះដដែល ។ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print