ស្ថានភាពកូវីដ-19នៅកម្ពុជានៅតែ មានការប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុង​ស​ន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីព្រឹក​ថ្ងៃ​ចន្ទទី២០ខែមេសានេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែង​ឲ្យ​ដឹងថា ស្ថានភាព COVID-19 នៅ​កម្ពុជា​នៅមាន​សភាព​ផុយស្រួយ​នៅឡើយ បើទោះបីជា​រយៈពេល ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ យើង​រក​មិនឃើញ​មាន​ករណី​ឆ្លង COVID-19 ថ្មី ក៏ដោយ។

​លោកស្រី​អ្នកនាំពាក្យ​បាន​ព្រមាន​ថា ប្រសិនបើ​យើងទាំងអស់គ្នា​ភ្លេចខ្លួន​នោះ​យើង​នឹងរង​នូវ ការវាយលុកពីវីរុស COVID-19 មិន​ខាន​ ព្រោះថា នៅ​បណ្តា​ប្រទេស​មួយចំនួន​កំពុងតែ​រង​ការ​វាយ លុក​ជំងឺ COVID-19នៅឡើយ ។​ទន្ទឹម​នោះ​ក៏មាន​ប្រទេស​ចំនួន​ដែល​ស្ថានភាព COVID-19 ស្ងប់ស្ងាត់​មួយរយៈ​ទៅហើយ តែ​បែរជាផ្ទុះឡើងវិញដែរ ។​

​យ៉ាងណាភាពផុយស្រួយនេះលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​សូមមេត្តា​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ហើយ​ត្រូវ​បន្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធីការពារនិងរក្សាអនាម័យសម្រាប់ខ្លួនយើងម្នាក់ៗ រួមទាំង​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល​រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជាដែលបានផ្តល់នាពេលកន្លងមក ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print