ពិភពលោក៖ ក្នុងចំណោមប្រទេស និងដែនដីជាង២០០ នៅលើពិភពលោក ដែលរងនូវការរាតត្បាតពីកូវីដ១៩នោះ អាមេរិកក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត។
កូវីដ១៩បានផ្ទុះឡើង ចុងខែខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២០ ខែមេសា នេះ នៅលើពិភពលោកមានអ្នកឆ្លង រហូតដល់ ២ .៤០៦ ៩០០នាក់ ក្នុងនោះ ស្លាប់ ១៦៥ ០៥៦នាក់ និង ជាសៈស្បើយ ចំនួន ៦១៧ ០០៤នាក់។
តាមគេហទំព័រ Worldometer នៅថ្ងៃទី២០ខែមេសា បានផ្សាយថា ៖ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៧៦៣៨៣២នាក់ ក្នុងនោះស្លាប់ ៤០៥៥៣ នាក់ និងជាសៈស្បើយ ៧១ ០០៣នាក់។ ប្រទេសអេស្ប៉ាញ មានអ្នកឆ្លងកើនឡើង ១៩៨ ៦៧៤នាក់ ក្នុងនោះស្លាប់ ២០៤៥៣នាក់ និងជាសៈស្បើយ ៧៧៣៥៧។
អ៊ីតាលី មានអ្នកឆ្លងកើនឡើងដល់ ១៧៨៩៧២នាក់ ក្នុងស្លាប់២៣៦៦០នាក់ និងជាសៈស្បើយ ៤៧០៥៥នាក់។
ដោយឡែកប្រទេសចិន ជាទីផ្ទុះកើតឡើងដំបូង នៃវីរុសកូវីដ១៩នេះ បានធ្លាក់ចុះមកនៅលេខរៀងទី៨ នៃប្រទេសមានអ្នកឆ្លងកូវី១៩ច្រើនជាងគេ នៅលើពិភពលោក។ ចិនមានអ្នកឆ្លង ៨២៧៤៧នាក់ ក្នុងនោះស្លាប់៤៦៣២នាក់ និងជាសះស្បើយ ៧៧ ០៨៤៕
ដោយ៖ ធី រីណា