ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវ បានអ្នកភូមិប្រទះ ឃើញចងក នឹងដើមឈើមួយកន្លែង បង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់រាយការណ៏ មកសមត្ថកិច្ចជំនាញមកពិនិត្យសព។
ហេតុការណ៏ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ៦និង១៥នាទី ថ្ងៃ ទី២០ ខែមេសាឆ្នាំ ២០២០ ត្រង់ចំណុច ភូមិត្របែកប្រហោង ឃុំតាសួសស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ច នគរបាលស្រុកបាន អោយដឹងថា៖ បុរសនេះមានឈ្មោះ ពន់ សុភា អាយុ៤៣ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
ប្រភពបន្តថា ៖ ក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញ បានមកពិនិត្យសពជាមួយ គ្រូពេទ្យជាងមួយម៉ោងទើបសន្និដ្ឋានថា ពិតជាសំលាប់ខ្លួន ដោយចងក ពិតប្រាកដមែន ខណៈយកខ្សែភ្លើងចងភ្ជាប់ នឹងដើមឈើ មិនមានស្លាកស្នាមអ្វី ដែលសំគាល់ថា ជារឿងឃាដកម្មនោះទេ។
បើតាមក្រុមគ្រួសារ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ គាត់មានជម្ងឺប្រចាំកាយ យូរឆ្នាំមកហើយដោយក្រុមគ្រួសារយកមកព្យាបាលនៅ មន្ទីពេទ្យប៉ុន្តែនៅមិនបានធូស្រាលសោះទើបចេតែបណ្ដែតបណ្ដោយរហូតដល់ព្រឹកនេះតែម្ដង។
សពត្រូវបានសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណី៕
ដោយ៖ យឹម សុថាន