ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាទឹកអាល់កុល ម៉ាស ម៉ាសុីនវាស់កំដៅ ជាបន្តបន្ទាប់ដល់អង្គភាពលោក។ ក្នុងនោះរួមមាន៖ ទី១. លោក ម៉េង ហេងឡុង ដែលបានជួយឧបត្ថម្ភជាទឹកអាល់កុលចំនួន ៥០០ដប ជែលលាងដៃចំនួន ៥០០ ដប ម៉ាស់ចំនួន ២,៥០០ និងម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង ។
ទី២. លោក ថុង គឹមហួន ដែលបានជួយឧបត្ថម្ភជាទឹកអាល់កុលចំនួន ៥០០ដប ជែលលាងដៃចំនួន ៥០០ដប ម៉ាស់ចំនួន ២,៥០០ និងម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង។
ទី៣. លោក Shao Teng Wang ដែលបានជួយឧបត្ថម្ភជាជែលលាងដៃចំនួន ១,០០០ ដប និងម៉ាស៊ីនវាស់កំដៅចំនួន ៨០គ្រឿង។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ការផ្តល់សំភារៈ បរិក្ខាទាំងនេះ ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។
លោកបញ្ជាក់ថា៖ សរុបសម្ភារ:ទទួលបានពីសប្បុរសជនរួមមាន ម៉ាស់ចំនួន ៥,០០០ ជែលលាងដៃចំនួន ១,០០០ ដប ទឹកអាលកុលចំនួន ១,០០០ ដប និងម៉ាសុីនវាស់កំដៅចំនួន ៩០គ្រឿង៕
ដោយ៖ សុខ ខេមរា