កសិករមួយគ្រួសាររស់នៅដាច់ស្រយ៉ាលទើបតែលក់ស្រូវបានប្រាក់ថ្មីៗចោរប្រដាប់អាវុធចូលប្លន់អស់រលីង នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ កសិករមួយគ្រួសារទើបតែលក់ស្រូវបានប្រាក់ថ្មីៗចោរប្លន់ដឹងនាំគ្នាចូលទៅភ្ជង់ចាប់ចងម្ចាស់ផ្ទះគំរាមបាញ់សម្លាប់ហើយប្លន់បានប្រាក់លក់ស្រូវនោះហើយក៏នាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ អំពើប្លន់កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតំបន់ដាច់ស្រយ៉ាលក្នុងភូមិស្លាស្លាក់  ឃុំអន្លង់រុន  ស្រុកថ្មគោលខេត្តបាត់ដំបង។

IMG_5140

ម្ចាស់ផ្ទះរងគ្រោះប្តីឈ្មោះ អោម ពត  អាយុ៤៧ឆ្នាំ  និងប្រពន្ធឈ្មោះ តឹក សាវង្ស ​អាយុ៣២ឆ្នាំ  រស់នៅក្នុងភូមិខាងលើ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានក្រុមចោរចំនួន៣នាក់  ប្រដាប់ដោយកាំភ្លើងវែងខ្លី២ដើមអត់បិតមុខ បានចូលទៅភ្ជង់ម្ចាស់ផ្ទះកំពុងដេកលង់លក់ ហើយយកខ្សែអង្រឹងចងស្លាបសេកម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធគំរាមបាញ់សម្លាប់ជនរងគ្រោះ សួររកប្រាក់ដែលជនរងគ្រោះលក់ស្រូវបានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ចំនួន១០ម៉ឺនបាតប្រាក់ថៃ ឱ្យប្រគល់ពួកវាបើមិនដូច្នះទេពួកវានិងបាញ់សម្លាប់ទាំង២នាក់។ ជនរងគ្រោះភ័យក៏ប្រាប់កន្លែងលាក់ប្រាក់ឱ្យក្រុមចោរប្លន់ហើយពួកវាក៏ប្រមូលប្រាក់និងទ្រព្យសម្បត្តិមួយចំនួនរត់គេចខ្លួនបាត់អស់។

បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា ក្រោយពីអំពើប្លន់នោះហើយ សមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែងកើតហេតុ ហើយមកដល់រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចកំពុងហ៊ុំព័ទ្ធព្រៃដែលគេសង្ស័យក្រុមចោរប្លន់កំពុងតែលាក់ខ្លួននៅទីនោះ។ គេកំពុងរងចាំមើលថាតើសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបចាប់ឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះបានឬយ៉ាងណា? ប្រាក់ដែលក្រុមចោរប្លន់យកទៅ រួមមាន ប្រាក់ថៃអស់ចំនួន ៣,៣០០០ បាត(បីម៉ឺនបីពាន់បាត់)  ជាប្រាក់ដែលនៅសល់ពីលក់ស្រូវក្រោយពីសងទៅឱ្យគេអស់  ទូរស័ព្ទដៃទំនើបមួយគ្រឿង  កាបូបស្ពាយដាក់ប្រាក់មួយ  កូនសោរម៉ូតូមួយនិងកាំភ្លើងខ្យល់១ដើម ។

សូមបញ្ជាក់ថានៅខេត្តបាត់ដំបងអំពើប្លន់នោះដែរ កាលពី ថ្ងៃទី៤ មករា ឆ្នាំ២០១៥ ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ផ្ទះគ្រូទាយដ៏ល្បីល្បាញប្រចាំស្រុកវេលលត្រូវបានចោរប្លន់ប្រដាប់អាវុធវែងខ្លី៣ដើមមានគ្នា៣នាក់បិទមុខទាំងអស់បានយកដែកស្បែងគាស់ចំរឹងបង្អួចផ្ទះបាយខាងក្រោយហើយចូលវាយបុរសម្ចាស់ផ្ទះម្នាក់បណ្តាលឱ្យទទួលរងរបួសធ្ងន់និងចាប់ចងម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធប្លន់យកទ្រព្យសម្បត្តិមួយចំនួនធំបានសម្រេចយ៉ាងស្ងៀមស្ងាត់ហើយរត់គេចខ្លួនបាត់។ អំពើប្លន់ផ្ទះគ្រូទាយ មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់វែងមុខនិងបង្ក្រាបក្រុមចោរប្លន់បាននៅឡើយនោះទេ៕

IMG_5137

IMG_5139

IMG_5135

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print