ខេត្ដព្រៃវែង៖ លោក ស្រេង ជា ស្នង ការនគរបាលខេត្ដព្រៃវែងបានថ្លែងថា លោក ពុំ កាន់ អធិការនគរបាលស្រុក ស្វាយអន្ទរត្រូវបានចាប់ខ្លួន ហើយពេល នេះកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរ បាលខេត្ដ ។ លោកស្នងការបញ្ជាក់ថា “យើងចាត់វិធានការតាមច្បាប់ ពីព្រោះ គាត់បាញ់សម្លាប់មនុស្ស” ។
លោកឧត្ដមសេនីយ៍ត្រីស្នងការខេត្ដ ព្រៃវែងបានមានប្រសាសន៍បន្ថែមថា ខណៈដែលលោក ពុំ កាន់ អធិការស្រុក ស្វាយអន្ទរបានដឹកនាំកម្លាំងកបង្ក្រាប ល្បែងស៊ីសងខុសច្បាប់(សង្វៀនបញ្ជល់ មាន់) ពេលនោះស្រាប់តែលោកដក កាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើ ប៉ុន្ដែមិន ដឹងយ៉ាងម៉េចស្រាប់តែគ្រាប់កាំភ្លើង នោះហោះផ្លាតទៅត្រូវបុរសម្នាក់ដែល កំពុងឈរបីកូនបណ្ដាលឱ្យដួលស្លាប់មួយ រំពេច ។ លោកស្នងការបញ្ជាក់ថា ការ ដែលលោក ពុំ កាន់ ដកកាំភ្លើងក៏ព្រោះ តែពេលចុះបង្ក្រាបទីតាំងបញ្ជល់មាន់ នោះមានមនុស្សជាច្រើនរត់ខ្វាត់ខ្វែង ។
គួរបញ្ជាក់ថា ពលរដ្ឋម្នាក់ដួលស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ខណៈសមត្ថ កិច្ចនគរបាលបានចុះបង្ក្រាបល្បែងជល់មាន់ហើយបាញ់រាលកៃកាំភ្លើងកាលពី រសៀលថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០១៦។ ករណីចុះបង្ក្រាបនេះដឹកនាំដោយលោក អធិការស្រុកស្វាយអន្ទរនៅកន្លែងបញ្ជាល់ មាន់មួយកន្លែងនៅភូមិតងឡងទី៣ ឃុំ ព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ពេលនោះស្រាប់តែមន្ដ្រីនគរបាលម្នាក់បានរាលកៃកាំភ្លើងខ្លីផ្ទុះត្រូវបុរសម្នាក់ ដែលកំពុងឈរកាន់កូនបណ្ដាលឱ្យដួលស្លាប់មួយរំពេច ។
ប្រជាពលរដ្ឋបានប្រាប់ថា បុរសម្នាក់ ដែលត្រូវគ្រាប់កាំភ្លើងចំក្បាលនោះ ឈ្មោះ កិត អីម អាយុ៣៨ឆ្នាំ មានទីលំ នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា មានប្រពន្ធ ឈ្មោះ ស៊ឹម ម៉េង អាយុ៣៤ឆ្នាំ រស់នៅ ក្នុងស្រុកជាមួយគ្នា ។ តាមអ្នកភូមិឱ្យ ដឹងថា ខណៈសមត្ថកិច្ចចុះបង្ក្រាបទីតាំង បញ្ជល់មាន់ខាងលើពេលនោះអ្នកមើលនិងអ្នកលេងបាននាំគ្នារត់ចេញយ៉ាង ប្រសេចប្រសាច ។ រំពេចនោះស្រាប់តែ ស្នូរគ្រាប់កាំភ្លើង១គ្រាប់បានផ្ទុះឡើងបន្ដិចក្រោយមកស្រាប់តែបុរសម្នាក់បានដួលដេកនៅលើដីនៅក្នុងដោយថ្លុកឈាម គ្រាប់កាំភ្លើងបានហោះទៅទម្លុះក្បាល របស់ជនរងគ្រោះធ្លាយពីម្ខាងទៅម្ខាង ។
ដោយឡែកប្រពន្ធបុរសរងគ្រោះ ពេលនោះបានស្រែកថា“ហេតុអីបាញ់ប្ដីខ្ញុំអ៊ីងចឹង?”។ ប៉ុន្ដែសមត្ថកិច្ចមិនបាន ឆ្លើយតបទេ ។ រីឯកូនតូចដែលត្រូវប្ដីបី នោះក៍រងរបួសបន្ដិចបន្ដួចផងដែរ ។ មេ ឃុំព្រៃខ្លាលោក សៅ ផៃ អាយុ៦០ឆ្នាំ បាននិយាយថាល្បែងស៊ីសងកើតមាន នៅក្នុងឃុំច្រើនកន្លែងណាស់តែលោក បានប្រាប់សមត្ថកិច្ចជាច្រើនលើកមក ហើយដូចជាគ្មានការបង្ក្រាបទាល់តែ សោះ ។
អធិការស្រុកស្វាយអន្ទរមិនអាចរក ការបកស្រាយចំពោះព័ត៌មានខាងលើ នេះបានទេនៅរសៀលថ្ងៃទី១៣ ខែមករា ។
ស្នងការនគរបាលខេត្ដព្រៃវែងលោកឧត្ដមសេនីយ៍ ស្រេង ជា មិនអាចសុំការ បំភ្លឺបានទេដោយគ្មានលេខទូរស័ព្ទ ៕
ដោយ៖ សហការី