នគរបាលក្របួចចោរឆក់ ២នាក់ ក្រោយធ្វើសកម្មភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលក្របួចចោរឆក់កាបូបដៃ ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបដៃពីនារីម្នាក់ ដើម្បីនាំយកទៅបន្តនីតិវិធី ។

ហេតុការណ៍បង្រ្កាបចោរឆក់កាបូបខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១៣នាទី ព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នួងភូមិក្របី.ស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យចោរឆក់កាបូបទី១ ឈ្មោះ ភឿង ប៉ុនឡាយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ និងទី២ ឈ្មោះ ហុឹម ម៉េត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិក្របី.ស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ជនរងគ្រោះជាម្ចាស់កាបូបឈ្មោះ ឌឿន សុភាព ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងកាបូបនារីរងគ្រោះមានៈ ចិញ្ចៀនកាលៃចំនួន ១វង់ កាតទូរស័ព្ទចំនួន ២ដុល្លា និងលុយចំនួន ១៤,០០០០រៀល ។

របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យទាំងចំនួន ២នាក់រួមទាំងមធ្យោបាយធ្វើសកម្មភាពម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ឡើងតែមសេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1l 2397 នាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print