នាយសេនាធិការចម្រុះ ចុះត្រួតពិនិត្យ ណែនាំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ទីបញ្ជាការដ្ឋាន សាលាកងទ័ពមួយចំនួន

ចែករំលែក៖

ខេត្កកំពង់ស្ពឺ​ ៖​ នាយឧត្តម​សេនីយ៍​  ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ.  ភ.ម)ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខដល់នាយទាហាន ពលទាហាន ពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ (ខ. ភ.ម) ជានិច្ចកាលតែងតែយក ចិត្តទុកដាក់ខ្ពស់ ចំពោះបយោធិនទាំងអស់ មិនថាតែនៅទីនោះទេ ពោលគឺនៅគ្រប់ទីបញ្ជាការទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខ ភាពល្អ គ្រប់ៗគ្នា។                                                     លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លេីកឡេីងបែបនេះនៅថ្ងៃច័ន្ត ១៣ រោច ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ ចុះត្រួតពិនិត្យ ណែនាំពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្ម។
នាយឧត្តមសេនីយ៍ លើកឡើងទៀតថាៈ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មាន ការរីកចម្រើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ អាចទ្រទ្រង់គ្រប់ស្ថានការណ៍ បញ្ហាជំងឺទាំងអស់មិនថា COVID-19 ឡើយ ពោលគឺជំងឺធ្ងន់ ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ។ ដូច្នេះសូម នាយទា ហាន ពលទាហានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ។ អ្វីដែលសំខាន់ គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រ  ចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា៕សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print