មេដឹកនាំកូរ៉េខាងជើងប្រឈមគ្រោះថ្នាក់ខ្លាំងបន្ទាប់ពីវះកាត់ជំងឺ

ចែករំលែក៖

​កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង​អ៊ុន កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង បន្ទាប់ពី​ការវះកាត់​មួយ​។ នេះ​បើ​យោងតាម​មន្ត្រី​អាមេរិក​១​រូប ដែល​ដកស្រង់​សម្តី​ដោយ CNN ចុះផ្សាយ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ​បន្ទាប់ពីទីភ្នាក់ងារចារកម្មអាមេរិក បាបានរាយការណ៍ឲ្យដឹងនាពេលថ្មី្មនេះ។
​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​នៅ​ថ្ងៃទី​១៥ ខែមេសា ដែល​ត្រូវជា​ថ្ងៃបុណ្យ​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងជើង ពោល​គឺជា​ថ្ងៃ​ខួបកំណើត​ស្ថាបនិក​ប្រទេស លោក គីម ជុងអ៊ីល គឺ​លោក គីម ជុង​អ៊ុន មិនបាន​បង្ហាញខ្លួន​ឡើយ​ បន្ទាប់ពីលោក​បានចេញ​មុខ​លើ​សារព័ត៌មាន​ចុងក្រោយ​បំផុត​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។
ទង្វើនេះ គឺ​ធ្វើ​ឱ្យគេ​មានការ​សង្ស័យ​ពី​ស្ថានភាព​សុខភាព​របស់លោក​។​

​ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយបានឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង លោក​បានទទួល​ការព្យាបាល​ពាក់ព័ន្ធ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​។ ចំណែក​សារព័ត៌មាន NK ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េខាងជើង​រត់ចេញ​ពី​ប្រទេស​បាន​អះអាងថា លោក គីម ជុង​អ៊ុន បានទទួល​ការវះកាត់​នៅ​ថ្ងៃទី​១២ ខែមេសា នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ក្រុង Hyangsan​។​

​យ៉ាងណាមិញ សារព័ត៌មាន​នេះ មិនអាច​ស្វែងរក​ប្រភព​បញ្ជាក់បន្ថែម​ពី​ភ្នាក់ងារ​ចារកម្ម CIA, ភ្នាក់ងារ​សន្តិសុខ​ជាតិ និង​ក្រសួងការបរទេស​អាមេរិក​បាននោះទេ​ខណ:ដែលគេសង្ស័យថាមេដឹកកូរ៉ខាងជើងរូបនេះកំពងមានជំងឺសរសៃឈាមបេះដូង៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print