សម្តេច ស ខេង សម្រេចផ្អាកការងារ លោកស្នងការរង ស្រេង សុខា ជាបណ្តោៈអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន។
យោងតាមលិខិតលេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា៖ ប្រការ១ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ប្រការ២ ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរងការសម្រេចជាថ្មី។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានរឿងអាស្រូវ រាប់កញ្ឆេ មហាថ្លើមធំ ហ៊ានយកឈ្មោះ លោក ម៉ៅ ភិរុណ ទៅគម្រាម មេឃុំរការខ្ពស់ បញ្ជាអោយសុីញ៉េ រឿងដីបឹងទទឹងថ្ងៃ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន , សំញើញទ្រព្យសម្បត្តិ, ចំណាយលុយអោយ អនុរដ្ឋលេខាធិការម្នាក់ រត់ការយកតំណែងជា អគ្គាធិការរង តែទីបំផុត ជនធ្វើការងារខ្វៈចំណេះ គ្មានជំនាញ ត្រូវបាន សម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ន នៅថ្ងៃនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print