ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពវិបត្តិកូវីដ១៩។ កិច្ចប្រជុំនេះ រៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីបណ្តារដ្ឋមន្ត្រីនៃក្រសួងជាសមាជិក គណៈកម្មការធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត។
សូមបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ផងដែរ៕
...
ដោយ៖ សិលា