​កីឡាករ​ ពេជ្រ​ សីហា​ និង​ សា​រឿ​ន​ ចាន់​ ជួប​ថៃ​និង​ឡាវ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​កម្ពុជា​ ពេជ្រ​ សីហា​ មក​ពី​សមាគម​កីឡាប្រដាល់​ ក្រសួងការពារជាតិ​នឹង​ទទួល​ស្វាគមន៍​ អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ ភិ​ច​ ប៊ុ​ន​ជុង​ ក្នុង​ ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ ។​ ចំណែក​ កីឡាករ​ សា​រឿ​ន​ ចាន់​ មក​ពី​ក្លិប​តា​ ព្រហ្ម​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ​ ស៊ុប​ភើ​ សេ​ម​ ក្នុង​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នា​ព្រឹក​ថ្ងៃ​ អាទិត្យ​ ទី​១៧​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ។​

​ជំនួប​ប្រកួត​រវាង​អ្នក​ប្រដាល់​ជើង​ ខ្លាំង​កម្ពុជា​-​ឡាវ​ និង​ថៃ​នា​ចុង​សបា្ដហ៍​ នេះ​អាច​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​អាស៊ី​អាគ្នេយ៍​ ជាក់​ជា​ពុំខាន​ឡើយ​ ។​ កីឡាករ​ ពេជ្រ​ សីហា​ មានបទពិសោធន៍​ប្រកួត​១០២​ ដង​ ក្នុង​នោះ​គេ​វាយ​ឈ្នះ​បាន​៧៧​ដង​ ចាញ់​១៧​ដង​ ស្មើ​៥​ដង​ ប្រកួត​ចុង​ក្រោយ​ វាយ​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​ រ៉ា​រឿង​ ដោយ​ពិន្ទុ​ ។​ ចំណែកឯ​កីឡាករ​ ភិ​ច​ ប៊ុ​ន​ជុង​ មាន​ ប្រវត្ដិ​ប្រកួត​ចំនួន​៧៨​ដង​ ក្នុង​នោះ​វាយ​ ឈ្នះ​៦៥​ដង​ ចាញ់​១២​ដង​ ស្មើ​១​ដង​ ។​

​បើ​ទោះបី​ប្រវត្ដិ​ប្រកួត​របស់​អ្នក​ ប្រដាល់​ទាំង​២​ខាងលើ​ហាក់​មាន​គម្លាត​ ឆ្ងាយ​ពី​គ្នា​បន្ដិច​ក៏​ដោយ​ ប៉ុន្ដែ​កា​យស​ម្ប​ ទា​របស់​ពួក​គេ​ប្រហាក់ប្រហែល​គ្នា​ នេះ​ បើ​យោង​តាម​ប្រវត្ដិរូប​សង្ខេប​ដែល​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បង្ហាញ​ ឱ្យ​ដឹង​ ។​

​ពេជ្រ​ សីហា​ គឺជា​អ្នក​ប្រដាល់​ល្បី​ ខាង​ប្រើ​ស្នៀត​ជង្គង់​ ទាត់​ និង​កែង​ សម្រាប់​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ របស់​គេ​ពុំ​សូវ​មាន​គូប្រកួត​ក្នុងស្រុក​ ច្រើន​នោះ​ទេ​ ។​ កីឡាករ​ដែល​អាច​ ប្រកួត​ជា​ មួយ​ ពេជ្រ​ សីហា​ បាន​មាន​ ដូច​ជា​ ឡុ​ង​ សុ​ភី​,​ ឡៅ​*​ ស៊ី​ណាត​,​ ម៉ឺន​ សុភា​ និង​ កែវ​ រំ​ចង់​ ប៉ុណ្ណោះ​ ។​ ដូច្នេះ​ ចាំ​មើល​ថា​តើ​ ពេជ្រ​*​ សីហា​ អាច​មាន​ ឱកាស​ស្ដារ​កិត្ដិយស​ឡើង​វិញ​បាន​ទេ​ បន្ទាប់​ពី​ចាញ់​អ្នក​ប្រដាល់​ថៃ​ រ៉ា​រឿង​ ?

​ជំនួប​ប្រកួត​រវាង​អ្នក​ប្រដាល់​ សា​រឿ​ន​ ចាន់​ និង​ ស៊ុប​ភើ​ សេ​ម​ មក​ពី​ប្រទេស​ ឡាវ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ ស៊ុប​ភើ​ សេ​ម​ មាន​កម្រិត​បច្ចេកទេស​ ខ្ពស់​ជាង​ សា​រឿ​ន​ ចាន់​ របស់​កម្ពុជា​ ។​ កីឡាករ​ សា​រឿ​ន​ ចាន់​ មាន​កម្ពស់​១.៦៦​ ម៉ែត្រ​ ទម្ងន់​៦០​គីឡូក្រាម​ ធ្លាប់​ប្រកួត​ បាន​៧១​ដង​ ឈ្នះ​៦១​ដង​ ចាញ់​៩​ដង​ ស្មើ​ ១​ដង​ រីឯ​ ស៊ុប​ភើ​ សេ​ម​ មាន​កម្ពស់​ ១.៦៥​ម៉ែត្រ​ ទម្ងន់​៦០​គីឡូក្រាម​ ធ្លាប់​ ឡើង​សង្វៀន​១០៦​ដង​ ក្នុង​នោះ​ឈ្នះ​៩៤​ដង​ ចាញ់​១០​ដង​ ស្មើ​២​ដង​ប្រកួត​ចុង​ក្រោយ​ វាយ​ឈ្នះ​កីឡាករ​ ម៉​ន​ សា​ម៉េ​ត​ ដោយ​ពិន្ទុ​ ខណៈ​ សា​រឿ​ន​ ចាន់​ ចាញ់​អ្នក​ប្រដាល់​ថៃ​ យ៉​ត​ សៃ​យ៉ាំ​ ក្នុង​ទឹក​ទី​២​ ។​ នៅ​ព្រឹក​ថ្ងៃ​ ដដែល​នោះ​ដែរ​ក៏​មានការ​ប្រកួត​មិត្ដ​ ភាព​រវាង​កីឡាករ​ ធា​ នុ​រាជ​ មក​ពី​ក្លិប​ ពោធិ៍​ជ័យ​កីឡា​ត្រូវ​ប្រកួត​ ជាមួយ​ ឈិ​ន​ ក្វា​ន់​ង៉ុ​យ​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ក្នុង​ ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ ៕​

LIDA 3 copy

LIDA 2 copy

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print