ចិនរកឃើញអ្នកឆ្លង COVID-19 ៣០ករណីថ្មី ក្នុងនោះ ២៣ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ៧ករណីឆ្លងស្រុក

ចែករំលែក៖

ទីក្រុងប៉េកាំង៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣០ករណីបន្ថែមទៀត ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ដោយក្នុងនោះមាន ២៣ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង០៧ករណី ផ្សេងទៀត ជាករណីឆ្លងស្រុកតែម្តង ។

គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុកទាំង ០៧ករណីខាងលើ ត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang)។ នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះដដែល NHC ថែមទាំងបានបញ្ជាក់អំពីចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកផងដែរថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗដែលបានរាយការណ៍នៅថ្ងៃនេះ វាបានកើនដល់ ៨២,៧៨៨ករណីហើយ ដោយក្នុង នោះអ្នកជំងឺចំនួន ៤,៦៣២ នាក់បានបាត់បង់ជីវិត។

ដោយឡែក សម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថាចំនួនសរុបនៃអ្នក ដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,១៥១នាក់ហើយ ដោយក្នុងនោះ ២៨នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយ ជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអង្គារម្សិលមិញនេះតែម្តង។

ក្នុងចំណោម ករណីឆ្លងថ្មីៗទាំង ៣០ករណីខាងលើ មានតែ ០៧ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណី នាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់ មិនមានឡើយសូម្បីតែម្នាក់ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print