ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យជាងកាត់សក់មកកាត់សក់ខ្លីដល់មន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដល់ទីកន្លែង។
លោកស្នងការថ្លែងថា៖ ក្នុងនាមជាកងកម្លាំងត្រូវតែគោរពបទបញ្ជា គោរពវិន័យ ស្លៀកពាក់ឲ្យបានសមរម្យ និងកាត់សក់ខ្លីជានិច្ច ៕
...
ដោយ៖ សិលា