សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត្តិអោយ លោក Samuel Kim និងក្រុមប្រតិភូនិស្សិតកម្មសិក្សា “ភាពជាអ្នកដឹកនាំនៅអាស៊ី នៃសកលវិទ្យាល័យ Harvard” សហរដ្ឋអាមេរិកបានចូលជួបស្វែងយល់អំពីបទពិសោធន៍ និង ការដឹកនាំប្រទេសរបស់ សម្តេចតេជោ ដែលបាននាំមកនូវសន្តិភាព និងការរីកចម្រើន នៅវិមានសន្ត្តិភាព 

ចែករំលែក៖

ភ្នំពេញៈ នៅរសៀលថ្ងៃទី ១៤ មករា នេះផងដែរ បន្ទាប់ពីជួបជាមួយ លោករដ្ឋមន្រ្តីការបរទេសហុងគ្រី សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត្តិអោយ លោក Samuel Kim និងក្រុមប្រតិភូនិស្សិតកម្មសិក្សា “ភាពជាអ្នកដឹកនាំនៅអាស៊ី នៃសកលវិទ្យាល័យ Harvard” សហរដ្ឋអាមេរិកបានចូលជួបស្វែងយល់អំពីបទពិសោធន៍ និង ការដឹកនាំប្រទេសរបស់ សម្តេចតេជោ ដែលបាននាំមកនូវសន្តិភាព និងការរីកចម្រើន នៅវិមានសន្ត្តិភាព រាជធានីភ្នំពេញ។
 

ក្រុមប្រតិភូនិស្សិតដែលមានសមាជិក ២៥នាក់ មកពីវិទ្យាស្ថាន១២ ដែលតំណាងអោយ ១១ប្រទេស មានសេចក្តីរីករាយនិងរំភើបដែលបានជួបជាមួយសម្តេចតេជោដោយផ្ទាល់។ ប្រតិភូនេះបានធ្វើទស្សនកិច្ចនៅកម្ពុជាអស់រយៈពេល ៤ថ្ងៃមកហើយ ដែលបានជួបជាមួយមមន្រ្តីកម្ពុជាមួយចំនួន និងបានទៅទស្សនាខេត្តសៀមរាបទៀតផង។ លោក Samuel Kim ធ្លាប់បានមកទស្សនកិច្ច៣ដងនៅកម្ពុជា ហើយបានមើលឃើញនូវការរីកចម្រើនរបស់កម្ពុជាជារៀងរាល់ពេលដែលលោកបានមកដល់ប្រទេសកម្ពុជា។

...

ក្រុមប្រតិភូនិស្សិតដែលបានជ្រើសរើសកម្ពុជាដើម្បីសិក្សាស្វែងយល់ ព្រោះកម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅចំណាត់ថ្នាក់លេខរៀងទី៦ លើពិភពលោកដែលមានការរីកចំរើនខ្លាំង។ បន្ថែមលើសពីនេះ កម្ពុជាក៏ជាប្រទេសដែលកំពុងវិវត្តន៍ឆ្ពោះទៅមុខក្នុងផ្លូវវិជ្ជមាន។ ក្នុងការស្នាក់នៅកម្ពុជា ក្រុមប្រតិភូនិស្សិត មានគម្រោងជួបពិភាក្សាចែករំលែកផ្តល់បទពិសោធភាពជាអ្នកដឹកនាំដល់យុវជនខ្មែរប្រមាណ ២០០នាក់ផងដែរ។
សម្តេច តេជោ ហ៊ុន សែន បានផ្តល់នូវដំបូន្មានល្អៗដល់ក្រុមប្រតិភូនិស្សិត រួមទាំងបទពិសោធន៍ដឹកនាំ ដើម្បីអោយពួកគេក្លាយទៅជាមេដឹកនាំល្អនៅថ្ងៃអនាគត។ សម្តេចតេជោ បានលើកយកបទពិសោធន៍ និងគោលនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុង។ ទន្ទឹមនិងនេះ សម្តេចតេជោ បានពន្យល់បង្ហាញអោយក្រុមប្រតិភូនិស្សិតទាំងអស់កាន់តែយល់ដឹងបានច្បាស់អំពីតួនាទីអាស៊ាន ក្នុងការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង ការរួមគ្នាដោះស្រាយបញ្ហាសមុទ្រចិនភាគខាងត្បូងដោយឈរលើមូលដ្ឋានសន្តិភាព។ ប្រទេសដែលមានបញ្ហាគឺត្រូវតែរួមគ្នាដោះស្រាយដោយផ្ទាល់ ចៀសវាងការបង្កបញ្ហាកាន់តែស្មុគ្រស្មាញបន្ថែមដល់ប្រទេសក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កម្ពុជាគឺកំពុងអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការបំបាត់អំពើពុករលួយ និងប្រព័ន្ឋតុលាការ យុត្តិធម៌ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដែលធានាបាននូវផលប្រយោជន៍ប្រជាពលរដ្ឋ។ 
ក្រុមប្រតិភូនិស្សិតបានសម្តែងនូវការអរគុណដ៏ជ្រាលជ្រៅបំផុត ដែល សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធន៍ដឹកនាំកសាងប្រទេស រួមទាំងបានពន្យល់បកស្រាយក្បោះក្បាយអំពីតួនាទីដ៏សំខាន់របស់អាស៊ានចំពោះសន្តិសុខនិងស្ថេរភាពក្នុងតំបន់ និងពិភពលោក។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វត្ថុអនុស្សាវរីយ៍នូវប្រាក់បូរាណខ្មែរ ដែលបានបោះពុម្ពុឡើងវិញកាលពីពេលថ្មីៗនេះ ជូនក្រុមប្រតិភូម្នាក់ៗប្រកបដោយភាពរីករាយនិងស្និទ្ឋស្នាលបំផុត ៕ សុខ ខេមរា 
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print