រយៈពេល២៤ម៉ោង ! ប្រទេសរុស្ស៊ី រកឃើញអ្នកឆ្លង COVID-19ថ្មី ជាង៤ពាន់ករណី

ចែករំលែក៖

ទីក្រុងម៉ូស្គូ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ក្នុងរយៈពេលមួយថ្ងៃសោះ ប្រទេសរុស្ស៊ីបានរកឃើញអ្នកឆ្លង COVID-19ថ្មី មានចំនួន៤,៧៧៤ករណី ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦២,៧៧៣នាក់ ។ តែ ករណីឆ្លងហាក់ដូចជាថមថយ បីថ្ងៃជាប់ៗគ្នា បើធៀបទៅនឹងកាលពីប៉ុន្មានថ្ងៃមុនៗ ។ នេះបើតាមការអះអាងពីអាជ្ញាធរសុខាភិបាលរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។

អាជ្ញាធរសុខាភិបាលរុស្ស៊ី បានបញ្ជាក់ទៀតថា ដោយឡែកអ្នកជំងឺ COVID-19 ចំនួន ៤២នាក់បន្ថែមទៀត ក៏បានបាត់បង់ជីវិតផងដែរ ពេញមួយថ្ងៃពុធម្សិលមិញនេះ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៥៥៥នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៤,៨៩១នាក់ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print