ចិនផ្តល់ជំនួយបន្ថែម៣០លានដុល្លារ ដល់ អង្គការសុខភាពពិភពលោក

ចែករំលែក៖

ប្រទេសចិន៖ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយ បន្ថែមដល់អង្គការសុខភាពពិភពលោក នៅទឹកប្រាក់៣០លានដុល្លារ ដើម្បីជួយដល់អង្គការនេះ មានធនធានគ្រប់គ្រាន់ជួយដល់ប្រទេសជាច្រើនដែលកំពុងរងគ្រោះដោយសារកូវីដ១៩។
សារព័ត៌មាន រ៉យទ័រនៅថ្ងៃ ទី២៣ ខែមេសា បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា៖ ចិននឹងផ្តល់ជំនួយបន្ថែម៣០លានដុល្លារ ដល់WHO សម្រាប់សកម្មភាពប្រឆាំងកូវីដ១៩ នៅលើពិភពលោក ។ ជំនួយរបស់ចិន គឺដើម្បីជួយដល់អង្គការនេះមានថវិកាគ្រប់គ្រាន់ ក្រោយអាមេរិកផ្អាកផ្តល់ជំនួយ។
កាលពីខែមីនា ចិនបានផ្តល់ជំនួយ២០លានដុល្លាររួចមកហើយដល់WHO ក្នុងពេលដែលកូវីដ១៩ កំពុងរាលដាលខ្លាំងនៅទូទាំងពិភពលោក។ បច្ចុប្បន្ន WHO កំពុងរងសម្ពាធយ៉ាងខ្លាំង ពីប្រទេសអូស្ត្រាលីនិង បណ្តាប្រទេសលោកខាងលិចពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដ១៩។
លោកខាងលិចបានចោទប្រកាន់ចិនថា មិនបានផ្តល់តួលេខពិតប្រាកដពីកូវីដ១៩ ទើបធ្វើឲ្យមានការឆ្លងរាលដាលច្រើនបែបនេះ។ ចំណែកអង្គការWHO ក៏រងការចោទប្រកាន់ថាបានលំអៀងទៅខាងចិនផងដែរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print