ក្រសួងការពារជាតិ រៀបចំការពារទប់ស្កាត់មេរោគកូវីដ១៩

ចែករំលែក៖

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ សំដែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យយោធាចិន ដែលបានសហការជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) រៀបចំចាត់ចែងនៅមន្ទីរ ពេទ្យព្រះកេតុមាលា ដោយផ្តល់នូវឧបករណ៍ សម្ភារ បរិក្ខា ជា បន្តបន្ទាប់ កាលពីពេលថ្មីៗកន្លងមកនេះ និងបព្ជាូនអ្មកជំនាញឯកទេស ជួយបណ្តុះបណ្តាល ដល់ក្រុមគ្រូពេទ្យមកពីបណ្តាកងឯកភាពគ្រប់ទិសទីរបស់(ខ. ភ.ម) ។សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះ ក្នុងឱកាស ដែលសម្តេច និងប្រតិភូអមដំណេីរ អញ្ជើញចុះត្រួតពិនិត្យអគារព្យាបាល សម្រាប់អ្នកជម្ងឺCovid-19 របស់មន្ទីរពេទ្យព្រះកេតុ មាលា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២កើតខែពិសាខឆ្នាំជូត ទោស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី ២៣ខែមេសា ឆ្នាំ២០២០។លោកវរសេនីយ៍ឯក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត jiang  jiafu  ឯកទេសបង្ការ និងការពារជម្ងឺឆ្លង របស់ក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិន រាយការណ៍ ពីការបង្ការទប់ស្កាត់ នូវវីរុស Covid-19ដែលបាននិងកំពុងយាយី ពេញពិភពលោក។ ពិសេសនៅបណ្តាប្រទេសនានានៃទ្វីបអឺរ៉ុប អាមេរិក មេរោគមហាប្រល័យ បានផ្តាច់ជីវិតមនុស្សជាច្រើនមុឺននាក់ និងចម្លងជាងពីរលាននាក់ មកដល់សព្វថ្ងៃនេះ។  លោកឧត្តមសេនីយឯក វេជ្ជបណ្ឌិត លីសុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលាក្រសួងការពារជាតិ

និងលោកវរសេនីយ៍ឯកលី ជីងហ្វឹង អនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បានលេីកឡេីងពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ពីមួយថ្ងៃ ទៅមួយថ្ងៃត្រូវបានពូនជ្រំ ពិសេសផ្នែកសុខាភិបាល ដែលសកល លោកកំពុងចលាចលនៃជម្ងឺមហាប្រល័យនេះផងដែរ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ព្រមទាំងប្រតិភូអមដំណេីរ អញ្ជើញចុះពិនិត្យអគាររៀបចំសម្រាប់ទទួលអ្នកជម្ងឺ Covid-19ដែលអាចកេីតឡេីងជាយថាហេតុ របស់ (ខ. ភ.ម) ប្រកបដោយ លក្ខណះទំនេីបផងដែរ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print