ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០
នៅវេលាម៉ោង ៦នឹង០០នាទី ព្រឹកនៅទីតាំងវិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មីស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខអាជ្ញាធរ នឹងសមត្ថកិច្ចបានសហការជាមួយក្រុមគ្រួពេទ្យ បានធ្វើចត្តាទ្បីស័ក លើកម្មករ កម្មការនី ដែលវិលត្រលប់ចូលរាជធានីភ្នំពេញ ដោយទុកនៅដាច់ដោយឡែករយះពេល១៤ថ្ងៃ។
យោងតាមរបាយការណ៍ពីអាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌសែនសុខបានបង្ហាញថា ទីតាំងខាងលើនេះគឺយកសម្រាប់តែពិនិត្យសុខភាពទេហើយមិនតម្រូវអោយស្នាក់នៅនោះទេហើយបើមាន កម្មករ កម្មការនីណាមានសុខភាពមិនប្រក្រតីនោះគឺបញ្ជូនទៅស្នាក់នៅគោលដៅសាលាជម្ពូវន្ត័។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា៖កម្មករ កម្មការនីសរុប៩៣នាក់ ប្រុស២៩នាក់ ចំនួនកម្មករកម្មការិនីវិលត្រលប់ទៅរោងចក្រវិញមានចំនួន៣៣នាក់ប្រុស៧នាក់ ទ្បើងទ្បានពេទ្យចំនួន៧នាក់ ប្រុស១នាក់ ទៅគោលដៅជម្ពូវន្ត័ហេីយបានបញ្ចប់នៅវេលាម៉ោង១៨និង០០នាទី នៅសល់សរុប៥៣នាក់ ប្រុស ២១នាក់កំពុងបន្តពិនិត្យ៕ដោយ៖ ចន្ទ លីហ្សា