មេទ័ពអុីរ៉ង់ បានព្រមានតបតអាមរិកវិញថា នឹងវាយប្រហារកម្ទេចនាវាចម្បាំងអាមេរិក នៅតំបន់ឈូងសមុទ្រប្រ
សិនបើ នាវាអាមេរិកទាំងនោះគំរាមកំហែងដល់ទាហានអុីរ៉ង់ ។ការព្រមានខាងលើ របស់មេទ័ពអុីរ៉ង់ កើតឡើងក្រោយពេលប្រធានាធិបតីត្រាំបានបញ្ជាឲ្យទាហានជើងទឹកអាមេរិក បាញ់កម្ទេច នាវាចម្បាំងល្បឿនលឿនរបស់អុីរ៉ង់។
សារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា បានដកស្រង់សម្តីមេទ័ព អុីរ៉ង់ លោក Hossein Salami បានបញ្ជាក់ថា នាវាចម្បាំងរបស់អាមេរិក នៅក្នុងតំបន់ ប្រសិនគំរាមកំហែង ឬផ្ទុះអាវុធ មកលើនាវារបស់អុីរ៉ង់នោះ។
លោក Hossein Salami បានបានប្រកាសថា«ខ្ញុំបានចេញបញ្ជាឲ្យកម្លាំងទាហាន ជើងទឹក បាញ់កម្ទេចនាវាចម្បំាងអាមេរិក ដែលបានគំរាមកំហែងដល់នាវាចម្បាំងរបស់អុីរ៉ង់។ សន្តិសុខសុវត្ថិភាពនៅឈូងសមុទ្រពែក្សជា
អាទិភាពរបស់ទាហានអុីរ៉ង់។
ទាំងនោះជាការព្រមានតបតប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យទាហាន ជើងទឹកអាមេរិកបាញ់កម្ទេច នាវាអុីរ៉ង់ដែលគំរាមកំហែងដល់នាវាចម្បាំងអាមេរិក។ មេទ័ពអុីរ៉ង់ បានបញ្ជាក់ទៀតថា«ជនជាតិអាមេរិកបានដឹងយ៉ាងច្បាស់ហើយពីសមត្ថភាពរបស់កម្លាំងទាហានអុីរ៉ង់ ពីអតីតកាល ។ អាមេរិកគួតែទទួលបានបទពិសោធ នៅរឿងនោះ៕