អង់គ្លេសហ្វឹកហាត់សុន ខ ដើម្បីហិតក្លិនអ្នកផ្ទុកកើតកូវីដ-១៩ នៅតាមអាកាសយានដ្ឋាន

ចែករំលែក៖

ប្រទេសអង់គ្លេស៖ អង្គការក្រៅរដ្ឋាភិបាល នៅអង់គ្លេស ជឿជាក់ថា សត្វសុនខ អាចហិតក្លិនដឹងអ្នកណាអ្នកមានផ្ទុក កូវីដ១៩ដែរឬទេ ប៉ុន្តែការហ្វឹកហាត់ អាចនឹងត្រូវអូសបន្លាយរយៈពេលពី ៦សប្តាហ៍ ឬ ៦ដល់៨ខែ ។ ប្រសិនបើការហ្វឹកហាត់បានជោគជ័យ និងជួយដល់ក្រុមគ្រូពេទ្យ នៅតាមអាកាសយានដ្ឋាន និង ព្រំដែនត្រួតពិនិត្យដឹងថាអ្នកណាបានឆ្លងកូវីដ-១៩ ដោយមិនចាំបាច់ធ្វើតេស្តចំណាយពេលយូឡើយ។
ប៉ុន្តែអ្វីដែលជាផលលំបាកនោះ តើសត្វសុនខ អាចប្រឈមនិងការឆ្លងកូវីដ១៩ ដោយសារតែវីរុសនេះ បានឆ្លងដល់ សត្វស្វា ខ្លា តោ និងឆ្មាផងដែរ បុន្តែសត្វទាំងនោះមានធាតុស៊ាំ ក្នុងរាងកាយ ក្រោយការឆ្លងប៉ុន្មានថ្ងៃគឺជាវិញដូចដើម។
សារព័ត៌មាន Metro បានដកស្រង់សម្តី ប្រធាន អង្គការមនុស្សធម៌ Medical Detection Dogs មានទីតាំងនៅប្រទេសអង់គ្លេស បានលើកឡើងថា«អំពីទ្រឹស្តី យើងខ្ញុំប្រាកដថាសត្វសុនខ នឹងហិតក្លិន ដឹងពីអ្នកឆ្លងកូវីដ ប៉ុន្តែផលលំបាករបស់យើង នាពេលនេះគឺ ពិបាកក្នុងការយកវីរុសកូវីដមកហ្វិកហាត់ដល់សត្វសុនខទាំងនោះ»។
ក្រុមអ្នកជំនាញរបស់ Medical Detection Dogs ធ្លាប់បានហ្វឹកហាត់ដោយជោគជ័យ ដល់សត្វសុនខក្នុងការហិតក្លិនដឹងអ្នកមានជំងឺមហារីក ជំងឺ Parkinson ឬ ជំងឺគ្រុនចាញ់…។នៅពេលនេះ អង្គការ Medical Detection Dogsកំពុងតែសហការជាមួយ មហាវិទ្យាល័យវេជ្ជសាស្ត្រ Durham ទីក្រុងឡុងដុងដ៏ ដើម្បីស្រាវជ្រាវ ពីករណីខាងលើ។នៅពេលនេះ សត្វសុនខ៦ក្បាល់ ត្រូវបានជ្រើសរើសដើម្បីហ្វិកហាត់ មានឈ្មោះ Norman, Digby, Storm, Star, Jasper និង Asher៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print