គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺCovid-19 បានធ្វើសកម្មភាពមនុស្សធម៌ ជាប់គ្នា ៤ថ្ងៃផ្ទួនៗ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ជា ថ្ងៃនេះគឺជាថ្ងៃទី៤ ហើយដែល គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺCovid-19 បានធ្វើសកម្មភាពមនុស្សធម៌ដោយសហការជាមួយក្រសួង សុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងការដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។
សម្តេចតេជោ ហ៊ុន សែន តែងថ្លែងថា៖ យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩។
រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។

សូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស​ ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។

បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print