ខេត្តកណ្ដាល ៖ ក្មេងប្រុសអាយុ១១ឆ្នាំនិងក្មេងស្រីអាយុ៥ឆ្នាំ បបួលគ្នាលេងធ្វេីប្ដីប្រពន្ធ ក្រោយដឹងរឿងព្រោះឃេីញ ប្រដាប់ភេទមិនប្រក្រតី ម្ដាយក្មេងស្រីប្ដឹងប៉ូលិ៏សទាមទារសំណង១០លានរៀល ដែលករណីកើតឡេីងកាលពីម្សិលមិញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១០:២០នាទី ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល កូនស្រីគាត់ឈ្មោះ ដា សុជាតិ អាយុ០៥ឆ្នាំ ជនជាតិខ្មែរ រស់ក្នុងបន្ទុកឪពុកម្ដាយ មានលំនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រីឯក្មេងប្រុសដែលរងការចោទប្រកាន់ឈ្មោះអុល រីន ហៅអាក្របី អាយុ១១ឆ្នាំ ជនជាតិខ្មែរ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមពាក្យបណ្តឹងម្ដាយក្មេងស្រីដេីមបណ្តឹងរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ កូនស្រីគាត់បានទៅលេងផ្ទះមីងបង្កើតនៅខាងក្រោយផ្ទះរបស់ខ្លួន បន្ទាប់មកម្ដាយក៏បានហៅកូនមកងូតទឹក ពេលដែលស្រាតខោអាវងូតទឹក ម្ដាយក៏ឃើញប្រដាប់ភេទរបស់កូនគាត់មានស្នាមក្រហមខ្លាំងក៏សួរថា កើតអីនឹងកូន កូនឆ្លេីយថា ក្មេងប្រុសចុងបណ្តឹងលេងរំលោភ ។
ម្តាយរៀបរាប់ទៀតថា គាត់ក៏បានហៅជនសង្ស័យមកសួរនាំ ប៉ុន្ដែក្មេងសង្ស័យបានបដិសេធ តែគាត់បានប្រេីវិធីថានឹងនាំយកក្មេងនេះអោយពេទ្យពិនិត្យមើល ទេីបក្មេងប្រុសសង្ស័យយល់ព្រម ហេីយសារភាពថា ពិតជាបានរំលោភសេពសន្ថវ:លើកូនគាត់ពិតប្រាកដមែន ។
ក្រោយទទួលបានសារភាពពីក្មេងប្រុស បែបនេះ ម្តាយក្មេងស្រីបាននាំយកកូន គាត់ទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីធ្វើពិនិត្យកោសល្យវិច្ច័យ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក។
តាមប្រភពព័ត៌មានអោយដឹងថា ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក កំពុងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការហើយ ៕ ដោយ ៖ សំរិត