បុរសម្នាក់ មានជម្ងឺប្រចាំកាយផឹកស្រាស្រវឹង គិតខ្លីចង.កសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយសារតែជំងឺប្រចាំកាយមើលមិនជា បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន លើដើមឈើបានសម្រេច បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងយប់ ។

ហេតុការណភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិត នៅក្នុងភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមមន្រ្តីនគរបាលស្រុករំដួល បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះកែវ ខន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។

មន្រ្តីដដែលបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលព័ត៍មាន ពីក្រុមគ្រួសារជនរងគ្រោះរាយការណ៍ប្រាប់ថា មានករណីមនុស្សចង.កសម្លាប់ខ្លួនលើដើមឈើ ភ្លាមនោះសមត្ថកិច្ចជំនាញ សហការជាមួយមន្រ្តីប៉ុស្តិ៍នគបាលមូលដ្ឋាន និងគ្រូពេទ្យជំនាញ ចុះធ្វើកោសល្យវិច័យជាក់ស្តែង ដោយបញ្ជាក់ថា ជងរងគ្រោះបុរសពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ដោយសារផឹកស្រាស្រវឹងរួចគិតខ្លី ។ ចំណែកស្នាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាដកម្មនោះទេ ។
ដោយឡែកតាមសម្តីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំនិងធ្លាប់ទៅព្យាបាលដែរ ប៉ុន្តែមិនធូរស្រាល ណាមួយផឹកស្រាជាប្រចាំផងដែរ ។ លុះនៅថ្ងៃកើតហេតុ ស្រាប់តែលឹសូរសម្លេងក្មេងៗជិតខាងប្រទះឃើញ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នាំគ្នាជួយសង្គ្រោះផងដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print