សេដ្ឋី​ អារ៉ាប់ចង់បង្កើតក្លិបយក្សមួយទៀតនៅ​​លីក​អង់គ្លេស​

ចែករំលែក៖

ក្របខ័ណ្ឌ Premier League​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ​មាន​ក្រុម​ខ្លាំង​ៗ​ប្រជែង​ពាន​ជា​ច្រើន​ដូចជា Manchester City, Liverpool, Chelsea, Tottenham, Arsenal, Leicester និង​ Manchester United ជា​ដើម។​ ក្រៅ​ពី​នោះ​ក្រុម​តូច​ៗ​វិញ​ក៏​មិន​ងាយ​យក​បំបាក់​ដែរ​ ហើយ​ការ​ប្រកួត​ខ្លះ​ក្រុម​អន់​អាច​ស៊ី​ក្រុម​ខ្លាំង​ក៏​មាន។​

​ Premier League អាច​នឹង​មាន​ក្លិប​យក្ស​ថ្មី​មួយ​ក្រោយ​ Newcastle កំពុង​ត្រូវ​បាន​មហា​សេដ្ឋី​មក​ពី​អារ៉ាប់​ចែចូវ​ ហើយ​អាច​នឹង​ជោគជ័យ​ក្នុង​ពេល​ឆាប់​ៗ។​ ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman គឺ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​លើស​លប់​ប្រមាណ​៣២០​ពាន់​លាន​ពោល​គឺ​ច្រើន​ជាង​សេដ្ឋី ក្លិបManchester City ទៅទៀត។​

អនាគត​ស្ដេច​គ្រង​រាជ្យអង្គនេះមកពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មក​ពី​ទ្វីប​អាស៊ី​តំបន់​អារ៉ាប់ ហើយ​ទ្រង់​គឺ​ជា​បុគ្គល​នៅ​ពី​ក្រោយ​ការ​ទិញ​ក្លិប Newcastle ផងដែរ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print