លំនៅឋានពលរដ្ឋចំនួន៤០៥ខ្នង ក្នុងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយនិងខ្យល់បក់បោកយ៉ាងខ្លាំងចន្លោះម៉ោង៥ទៅម៉ោង៧យប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ ធ្វើឲ្យស្រុកចំនួន៣ គឺស្រុកម៉ាឡៃ ថ្មពួក និងស្រុកស្វាយចេក បានទទួលរងនូវការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋសរុបចំនួន៤០៥ខ្នង ក្នុងនោះ សាលារៀនចំនួន៣ខ្នង សាលាឆាន់១ខ្នង ស្តង់ដំបូង១ខ្នង របួសមនុស្ស១នាក់ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ហាញថា៖ផ្ទះប្រជាពលរដ្ឋដែលរងនូវការខូចខាតដោយខ្យល់កន្ត្រាក់មាន៖នៅស្រុកម៉ាឡៃខូចខាតលើ៤ឃុំសរុបចំនួន២៦១ខ្នង ខូចខាតទាំងស្រុងចំនួន៦៧ខ្នង។ ក្នុងនោះឃុំអូរស្រឡៅ ចំនួន១៨ខ្នង ខូចទាំងស្រុងចំនួន២ខ្នង ឃុំទួលពង្រ ខូចខាតចំនួន៨៣ខ្នង ខូចទាំងស្រុងចំនួន១៩ខ្នង ឃុំអូរសំព័រ១៥៤ខ្នង ខូចទាំងស្រុង ចំនួន៤៣ខ្នង ឃុំបឹងបេងចំនួន៦ខ្នង ខូចទាំងស្រុងចំនួន៣ខ្នង និងរងរបួសពលរដ្ឋម្នាក់ឈ្មោះ សុខ ឈុំ ភេទស្រី នៅភូមិកោះស្នួល ឃុំពង្រ ស្រុកម៉ាឡៃ ។
ដោយឡែកនៅស្រុកថ្មពួក ផ្ទះប្រជាពលរដ្ឋខូចខាតលើឃុំ៣ ចំនួនសរុប១២៧ខ្នង ខូចធ្ងន់៥៨ខ្នង សាលារៀន៣ខ្នង ស្តង់ដំឡូង១ខ្នង សាលាឆាន់១ខ្នង ក្នុងនោះ ឃុំថ្មពួកចំនួន ៣២ខ្នង ខូចធ្ងន់១៩ខ្នង សាលារៀន២ខ្នង ឃុំគោករមៀតចំនួន៥៩ខ្នង ខូចធ្ងន់២៥ខ្នង សាលារៀន១ខ្នង ស្តង់ដំឡូង១ខ្នង សាលាឆាន់១ខ្នង ឃុំគំរូ ចំនួន៣៦ខ្នង ខូចធ្ងន់ ១៤ខ្នង ។នៅស្រុកស្វាយចេក ចំនួន១៧ខ្នង នៅឃុំស្វាយចេក ។
របាយការណ៏បង្ហាញថានៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះ លោក ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ អាត់ខែម បានដឹកនាំកងកម្លាំងនគរបាល ចុះជួយធ្វើផ្ទះប្រជាពលរដ្ឋទាំង៣ស្រុកដែលរងនូវការខូចខាត ដោយសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ យោធា។
ដោយឡែកនៅស្រុកស្វាយចេក ស្នងការរងទទួលការងារសេនាធិកាដ្ឋានបាននាំយក ស័ង្កសីចំនួន២៦០សន្លឹក ជាអំណោយរបស់នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកស្រី តាមរយៈលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង១៧គ្រួសារនៅឃុំ ស្រុកស្វាយចេកផងដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print