ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសងដោយឃាត់ខ្លួនមនុស្ស១១នាក់ និងចាប់យកសម្ភារល្បែងមួយចំនួន ខណៈមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាបល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរខុសច្បាប់ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រឡុក នៅចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ៖ ជាលទ្ធផល ឃាត់អ្នកលេងបានចំនួន១១នាក់:ទី១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មេផ្ទះ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី២.ឈ្មោះ ទ្រុល គឹមហាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី៣.ឈ្មោះ ហ៉ីម សុគ័ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៤.ឈ្មោះ ឆៅ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេការហាងក្លាស់ស៉ិក ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៥.ឈ្មោះ ឆេង ពន្លឺ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៦.ឈ្មោះ ហង្ស ដាលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងចំប៉ីសៀមរាប ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៧.ឈ្មោះ ឈឿត ហួត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកហាងសែនសប្បាយ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី៨.ឈ្មោះ ប៉ិន ហាទីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៩.ឈ្មោះ អេង ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី១០.ឈ្មោះ ទុយ វណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរឃាងដែក ទីលំនៅ ន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី១១.ឈ្មោះ សែន សុខសំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ចំណែកមេស៊ីសងត្រូវបានរត់គេចខ្លួនបាតស្រម៉ោល។
ក្រោយពេលឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន: ១,គ្រាប់ក្រឡុកឡូតូ ២,កាតុងលេងឡូតូចំនួន៣០សន្លឹក(កាតុង) ៣,បៀរចំនួន០៣ហ៊ូរ ៤,ម៉ូតូចំនួន០៤គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពេលឃាត់ខ្លួនបានសុំគោលការណ៍ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ធ្វើការអប់រំលើកទី១ រួចអោយត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ ប៊ុនរិទ្ធី