អតីតអ្នកចាំទីក្លិបហង្សក្រហមដាក់ពាក្យប្តឹង FIFA សុំបញ្ចប់កុងត្រានៅទួរគី

ចែករំលែក៖

អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Loris Karius បានដាក់ពាក្យបណ្តឹងទៅកាន់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ករណីដែលមិនបានទទួលបាន ប្រាក់កម្រៃតាមកុងត្រាដែលខ្លួន មានជាមួយក្លិប Besiktasមានមូលដ្ឋាននៅប្រទេសទួរគី និងចង់បញ្ចប់កុងត្រាខ្ចីជើងរបស់ខ្លួនផងដែរ ។

កីឡាករអ្នកចាំទី ២៦ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះកាលពីនៅលេងឲ្យក្លិបហង្សក្រហមក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ រវាងក្លិបហង្សក្រហម Liverpool និងអធិរាជស Real Madrid ។ ពេលនោះ Karius បានបង្កកំហុសដ៏ធំមានដោយរបូត បាល់ដល់ទៅ២គ្រាប់ធ្វើឲ្យ Real Madrid លើកពានរង្វាន់ Champion League ។

អ្នកចាំទីរូបនេះត្រូវបានក្លិបហង្សក្រហម Liverpool ព្រមព្រៀងឲ្យក្លិបទួរគី Besiktas ខ្ចីជើង ព្រមជាមួយនឹងការគម្រាមកំហែងដល់អាយុជីវិតនៅក្នុង ប្រទេសអង់គ្លេសផងដែរ ដោយសារតែអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print