បារាំងប្រកាស ត្រៀមទទួលករណីវីរុសឆ្លងកូវីដ១៩ លើកទី ២ដែលគេហៅថា មហារលក​ទីពីរ ​ដែលគេគិតទុកជាមុន

ចែករំលែក៖

ប្រទេសបារាំង៖ បើទោះបីរលកទីមួយ កំពុងស្រកចុះក៏ដោយអាជ្ញាធរសុខាភិបាលប្រទេសបារាំង​ បាននិយាយថា ខ្លួ​នបានបង្កើនចំនួនគ្រែថែទាំយ៉ាងល្អិតល្អន់ទ្វេដង ដែលអាចទទួល​អ្នកឈឺ​បាន​ដល់ជាង ១ ម៉ឺននាក់ ។ ខណៈដែលបារាំង កំពុង​ពន្យាបទបញ្ជាស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃទី ១១ ខែឧសភា ថែមទំាង​ត្រួតពិនិត្យ​ម៉ត់ចត់ លើបណ្តាអាគារសម្រាប់​អង្គភាពថែទាំអ្នកជំងឺកូវីដ ដែលទើបនឹងសាងសង់ថ្មីៗរាប់ពាន់ ជាការ​ត្រៀមទទួលករណីវីរុសឆ្លងលើកទី ២ដែលគេហៅថា មហារលក​ទីពីរ។

បច្ចុប្បន្នមានមនុស្សតិចជាង ៥,០០០ នាក់នៅបារាំង ដែលកំពុងទទួលបាន​ថែទាំយ៉ាងយកចិត្តទុកដាក់ជាមួយជំងឺ​ដែលបង្ករឡើងដោយវីរុសកូវីដ១៩​នេះ។

សូមជម្រាបថា ប្រទេសបារាំងមានករណីឆ្លងកូរ៉ូណាថ្មីជិត ១៦០.០០០ ករណីហើយបានកត់ត្រាការស្លាប់ជាង ២២.២០០ នាក់មកហើយ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print