ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តី សម្រេចបែងចែកភារកិច្ច កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមជំនាញនីមួយៗ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ជានាយសេនាធិការ នាយរងការិយាល័យ នាយទាហាននាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូប

ក្នុងកិច្ចប្រជុំនេះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យោងបទបញ្ជារបស់លោក នាយឧត្ដមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវបទបញ្ជាឲ្យអាវុធហត្ថទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់ផែនការឲ្យមេបញ្ជាការ មូលដ្ឋានក្រុងស្រុក និងការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវតែដាំដំណាំគ្រប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ។

ជាកិច្ចបញ្ចប់លោកមេបញ្ជាការខេត្ត បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមេរោគកូរ៉ូណា (COVID-19) ថ្វីត្បិតតែប្រទេសកម្ពុជាយើងមានការថយចុះនៃការឆ្លងក៏ពិតមែន ប៉ុន្តែនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេដូច្នេះសូមកងកម្លាំងទាំងអស់ត្រូវតែធ្វើអនាម័យជាប្រចាំ និងពាក់ម៉ាស លាងសម្អាតដៃនឹងទឹកអាល់កុលឬជែល ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ៕ដោយ៖សរ សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print