អ្នកគ្រូពេទ្យ ដែលមានប្តីជានគរបាល ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា ករណីឆបោកប្រាក់ជិត៦ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់មានមុខមាត់ ហុឺហា ក្នុងសមត្ថភាពជាគ្រូពេទ្យ ហើយមានប្តីធ្វើប៉ូលិស បានឆបោកប្រាក់ជនរងគ្រោះ រហូតដល់ចំនួន៦នាក់ គិតជាទឹកប្រាក់ប្រមាណជិត៦ម៉ឺនដុល្លារ ទីបំផុតគេចមិនរួចពីសំណាញ់ច្បាប់ គាត់ត្រូវបានសាលាឧទ្ធរណ៍ ចេញដីកាបង្គាប់អោយចាប់ឃុំខ្លួនដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន។
សមត្ថកិច្ចបានអោយដឹងថា៖ ស្ត្រីរូបនោះមាន ឈ្មោះ សំ សារ៉ាន អាយុ៣៦ឆ្នាំ មុខរបរជាគ្រូពេទ្យ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ និង បានបញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ ភ្លាមៗផងដែរ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជិត៦ម៉ឺនដុល្លារអាមេរិក ដោយមានជនរងគ្រោះចំនួន៦នាក់ តាមរូបភាពលេងតុងទីន។ ព្យាយាមគេចវេសក្នុងការសងទូទាត់ជូនជនរងគ្រោះទាំងនោះ ខណៈគាត់យល់ឃើញថា៖ អាចស្វាមីការពារបាន។
ចាប់ខ្លួនជនជាប់ចោទខាងលើ ដោយយោងតាមដីកាបង្គាប់អោយចាប់ខ្លួន និងឃុំខ្លួន របស់លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។
សូមបញ្ជាក់ថា៖ ដីកាបង្គាប់អោយចាប់ខ្លួននិងឃុំខ្លួន របស់លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចចំនួន២ចំណុច ៖ ទី១,តម្កល់សាលក្រមព្រហ្មទណ្ឌលេខ២២ (ឋ) ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការ លើកលែងត្រង់ចំណុចទី១ នៃសេចក្តីសម្រេចត្រង់ការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៨ខែ ព្យួរធម្មតា ត្រូវកែប្រែមកជាដាក់ពន្ធនាគារកំណត់១ឆ្នាំ តាមមាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ ។

ទី២,ចេញដីកាបង្គាប់អោយចាប់ខ្លួនឈ្មោះ សំ សារ៉ាន ដែលមានសវតាជាតិដូចខាងលើតាមនីតិវិធី ។
ប្រភពបានអោយដឹងថា៖ កាលពីឆ្នាំ២០១៨ ឈ្មោះ សំ សារ៉ាន ជាមេតុងទីនបានបបួលនិងបោកបញ្ឆោតអោយជនរងគ្រោះចំនួន៦នាក់ លេងតុងទីនជាមួយខ្លួន ។ ក្រោយមក ក៏កកើតជាអំពើឆបោកប្រាក់ជាបន្តបន្ទាប់ដែលធ្វើអោយជនរងគ្រោះទាំង៦នាក់ ខូតខាតយ៉ាងធ្ងន់ធ្ងរសរុបជាទឹកប្រាក់ចំនួន ៥៩,២០០ដុល្លារអាមេរិក។ ទើបឈានដល់ដាក់ពាក្យបណ្តឹង ទៅលើស្ត្រីរូបនេះទៅតាមផ្លូវច្បាប់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print