បុគ្គលិក​បម្រើការ​នាវា​ទេសចរណ៍​Costa Atlantica ជប៉ុនចំនួន៥៧ករណី ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​នៃវីរុស​COVID-19 បន្ថែមទៀត

ចែករំលែក៖

ប្រទេសជប៉ុន៖ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK បាននិយាយថា បុគ្គលិក​បម្រើការ​នាវា​ទេសចរណ៍​Costa Atlantica ​ចំនួន៥៧នាក់ ក្នុងចំណោម ៦២៣​នាក់ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ក្រុង​ណា​កា​សា​គី នៃប្រទេសជប៉ុន ធ្វើតេស្ត​រកឃើញ​ករណី​វិជ្ជមាន​នៃ​កូ​រ៉ូ​ណា​វីរុស​(COVID-19) បន្ថែមទៀត នៅ​ថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ២០២០នេះ ។

អាជ្ញាធរ​សុខាភិបាល​ក្រុង​ណា​កា​សា​គី បានបញ្ជាក់ថា នាវា​ទេសចរណ៍​Costa Atlantica ដែលមាន​ផ្ទុក​បុគ្គលិក​បម្រើការ​ចំនួន ៦២៣​នាក់ត្រូវបានធ្វើតេស្ត​រកឃើញ​ករណី​វិជ្ជមាន​នៃ​កូ​រ៉ូ​ណា​វីរុស​ចំនួន ៥៧​ករណី​បន្ថែមទៀត ​។ ជាក់ស្តែងតួលេខ​រកឃើញ​អ្នកឆ្លងCOVID-19 សរុបនៅក្នុង​នាវា​ជួសជុល​មួយ​នេះ បាន​កើន​ដល់​ចំនួន ១៤៨​ករណី​។ ក្នុង​ចំនួន​នេះ មាន​បុគ្គលិក​នាវា​ម្នាក់ កំពុងមាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ ។   

​សូមជម្រាបថា មុនដំបូង នាវា​ទេសចរណ៍​នេះ ត្រូវគេ​គ្រោង​យកទៅ​ជួសជុល​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ដោយសារ​ការរីក​សាយភាយ​នៃCOVID-19 ទើប​គេ​យកមក​ជួសជុល​នៅ​ក្រុងណា​កា​សា​គី (Nagasaki) នៃប្រទេស​ជប៉ុន​វិញ​។   

​គិត​មក​ត្រឹម​ពេលនេះ ករណី​COVID-19 សរុប​មាន​ចំនួន ១២៨២៩​ករណី អ្នកស្លាប់​ចំនួន ៣៤៥​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ១៥៣០​ករណី​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print