ភ្នំពេញ៖ យើងឃើញថា លោកគ្រូអ្នកគ្រូនៅតាមសហគមន៍ បានចុះផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដាក់កិច្ចការសម្រាប់សិស្សរៀននៅផ្ទះ និងអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជួយជំរុញកូនឱ្យរៀននៅផ្ទះដោយខ្លួនឯង ដើម្បីធានាបានថា សិស្សានុសិស្សនៅតែទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព បើទោះបីជាសាលារៀនត្រូវបានពន្យារពេលចូលរៀន ដោយសារជំងឺកូវីដ-១៩ក្ដី។
លោកអ្នកអាចចូលទស្សនាវីដេអូមេរៀនតាមរយៈ៖
១.ទូរទស្សន៍ជាតិកម្ពុជាទី២ ឬTVK2
២.ការបញ្ជូនបន្តដោយថាសផ្កាយរណបតេជោ TV ឬdtv ប៉ុស្តិ៍លេខ២២
៣.គេហទំព័រមជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/
៤.បណ្ដាញយូធូបរបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ youtube.com/moeys៕
ដោយ៖ សហការី