ខេត្តមណ្ឌលគិរី ៖ អន្ទាក់ជាអាវុធលាក់មុខដែលតាមយាយីអាយុជីវិតសត្វព្រៃ និងអាចបង្កគ្រោះថ្នាក់ផងដែរដល់មន្រ្តីឧទ្យានុរក្ស។ យ៉ាងណាមិញ សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្ស និងភ្នាក់ងារល្បាតរបស់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ បានដោះប្រមូល និងសាអន្ទាក់ចំនួន២០ខ្សែ ក្នុងនោះក៏បានប្រទះឃើញសំណាកសត្វជ្រូកព្រៃចំនួន១ក្បាល ស្លាប់ដោយជាប់អន្ទាក់។
ក្នុងបរិការណ៍នេះ មន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមអំពាវនាវ និងទទូចឲ្យប្រជាពលរដ្ឋទាំងអស់ផ្លាស់ប្ដូរផ្នត់គំនិតពីការយាយីអាយុជីវិតសត្វព្រៃ ហើយងាកមកចូលរួមស្រឡាញ់ ការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នាវិញ ដ្បិតការការពារនិងអភិរក្សសត្វព្រៃ មិនមែនធ្វើដើម្បីបុគ្គលណាមួយនោះទេ គឺដើម្បីប្រជាជាតិយើងទាំងអស់គ្នា។
ស្រឡាញ់ និងការពារសត្វព្រៃនិងជីវៈចម្រុះ គឺជាការចូលរួមចំណែកអភិរក្សធនធានធម្មជាតិ៕
ដោយ៖ សហការី