ភ្នំពេញ៖ ដោយមើលឃើញពីការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមមូលដ្ឋាននានា ហើយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំង២តែងតែបានធ្វើការណែនាំដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ គឺមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះទេ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អំណោយជាគ្រឿងឧបភាគបរិភោប និងសម្ភារៈប្រើប្រាស់ និងថវិការមួយចំនួនដែលជារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទ បាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងជួបលំបាកខ្វះខាត និងទីទាល់ក្រចំនួន១៥គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
នៅក្នុងឱកាសនាំយកអំណោយជូនប្រជាពលរដ្ឋ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាកសម្តេចទាំង២ ដែលទាំងតែងគិតគូរពីសុខទុក្ខនិងការបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរា កុមារកំព្រា ជនអនាថា និងអ្នកផ្ទុកមេរោគអេដស៍ជាដើម ។
លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូន ទាំងអស់ឲ្យថែរក្សាសុខភាពឱ្យបានល្អ និងធ្វើលំហាត់ប្រាណ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ដើម្បីមានអាយុយឺនយូរ ក្នុងការរង់ចាំមើលការរីកចម្រើនរបស់ប្រទេសជាតិយើងបន្តទៀត ។
សម្ភារៈដែលយកទៅផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសទាំង១៥គ្រួសារ រួមមាន ៖អង្ករ២៥ គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកសុីអីុវ០១យួរ ឆ្នាំងបាយ០១ ចានស្រាក់០១សម្រាប់ កំសៀវទឹក០១ ចានដែកធំ០១ ធុងទឹកកក០១ ត្រីខ០៣កំប៉ុង ស្ករស០២កញ្ចប់ តែ០២កញ្ចប់ ទឹកក្រូច០៥កំប៉ុង ទឹកដោះគោ០២កំប៉ុង និងថវិកាចំនួន០៥មឺុនរៀលផងដែរ ៕




ដោយ៖ ភារ៉ា ដង្កោ
...