នាយករដ្ឋមន្ត្រីអ៉ីតាលី ប្រកាសនឹងចាប់ផ្ដើមបើករោងចក្រឡើងវិញ នៅថ្ងៃទី៤ ខែឧសភា, សាលារៀននៅខែកញ្ញា

ចែករំលែក៖

ទីក្រុងរ៉ូម៖ លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៉ីតាលី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន La Repubblica នៅថ្ងៃអាទិត្យទី២៦ខែមេសា ឆ្នាំ២០២០នេះថា នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅថ្ងៃទី៤ ខែឧសភា និងសាលារៀន នៅខែកញ្ញា ជាផ្នែកមួយនៃផែនការបន្ធូរបន្ថយវិធានការបិទប្រទេស ទប់ស្កាត់ COVID1-9

លោក នាយករដ្ឋមន្ត្រីអ៉ីតាលី បានធ្វើការប្រកាសបែបនេះ កំឡុងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន La Repubblica យ៉ាងដូច្នេះថា៖ « យើងកំពុងធ្វើការក្នុងម៉ោងនេះ ដើម្បីអនុញ្ញាតឱ្យផ្នែកខ្លះនៃអាជីវកម្មអាច បើកដំណើរការឡើងវិញ ចាប់ពីរោងចក្រផលិត រហូតដល់ការសាងសង់ នៅថ្ងៃទី៤ ខែឧសភា»

លោកបន្ថែមថា វិធានការទាំងនេះអាចនឹងត្រូវបានធ្វើបទបង្ហាញនៅសប្ដាហ៍ក្រោយយ៉ាងយូរ ខណៈសាលារៀនអាចនឹង បើកទ្វារឡើងវិញនៅខែកញ្ញា។

គួរជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសអ៉ីតាលី មានអ្នកឆ្លង COVID-19 ១៩៥,៣៥១នាក់ ក្នុងនោះស្លាប់ ២៦,៣៨៤នាក់ និងជាសះស្បើយ ៦៣,១២០នាក់៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print