យុវជន​ម្នាក់​សង្ស័យ​ស្រវឹងស្រាបើក​ម៉ូតូ​ ទៅបុក​រថយន្ត​មួយគ្រឿងរងរបួសបាក់ជើងឆ្វេងនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជន​ម្នាក់​សង្ស័យ​ស្រវឹងស្រាបាន​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​ធ្វើដំណើរ​ឆ្លងកាត់​​ចំ​ពីក្រោយយ៉ាងពេញទំហឹង កាលពី​វេលា​ម៉ោង​៩យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​ស្ថិតក្នុងភូមិស្រះ​វង្ស សង្កាត់-ក្រុងស្វាយរៀង។​

8715

បើតាម​សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះឈ្មោះ យ៉ាន់ រតនា អាយុ២១​ឆ្នាំ មាន​ទីលំនៅ ភូមិ ចំបក់​គុយ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ចំណែកឯអ្នកបើក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​ក្រោយពី​កើតហេតុ​មិនបាន​ឈប់​នោះទេ​គឺ​បន្តបើក​គេចខ្លួន​បាត់ស្រមោល​ទុក​ឲ្យ​ជនរងគ្រោះ​នៅ​ដេក​ស្ដូកស្ដឹងតែម្នាក់ឯង។

បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡែន​ឌ័​រ មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ផ្លូវបែក​ជា​បួន​ឆ្លងផ្លូវ​ជិត​ផុត​ហើយ​ស្រាប់​យុវជនម្នាក់បានបើកបរម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា សេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ស្វាយរៀង1E-0041 ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ពី​ជើង​ទៅ​ត្បូងហើយសង្ស័យ​ស្រវឹងស្រា​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ចំខាងក្រោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បណ្តាល​ឲ្យ​បោក​ខ្ទប់​នឹង​រថយន្ត បាក់ជើងបែក​មុខ ហូរឈាម​គួរ​ឲ្យ​ញាក់សាច់​។​

ក្នុងនោះ​ប្រជាពលរដ្ឋ​ឈរ​មើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ដឹកជនរងគ្រោះមកកាន់ មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ៕

8715_2

8715_4

12494981_1730280900535119_4072113921998618338_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print