គណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបល្បែងហ្គេមស៊ីសងជាបន្តបន្ទាប់នៅសង្កាត់បឹងសាឡាង

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងជាបន្តបន្ទាប់ ជាលិទ្ធផលដកហូតទូហ្គេមបាញ់ត្រីចំនួន២០ទូ ក្នុងនោះមានទូហ្គេមបៀរ១៨ទូ ទូហ្គេមបាញ់ត្រី២ទូ បញ្ចូនទៅសាលាខណ្ឌទួលគោកផងដែរ ។

IMG_4744

ករណីបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខាងលេីនេះ បានធ្វេីឡេីងកាលពីព្រឹក ថ្ងៃទី១៤ ខែមករាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខផ្លូវលេខ ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក សាំង សុភះវិចិត្រ អភិបាលរងបានអោយដឹងថា បន្ទាប់ពីលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងហ្គេមសីុសងទាំងអស់ក្នុងមូលដ្ឋានខណ្ឌទួលគោក ដេីម្បីទប់ស្កាត់បទល្មើស និងភូមិ ឃុំ មានសុវត្តិភាព ទើបលោកដឹកនាំកម្លាំងចុះសើុបអង្កេតដឹងថាមានទូហ្គេមស៊ីសងជាច្រើនទូដែលលួចបើកលេងដោយមិនខ្លាចសមត្ថកិច្ច ទើបលោកបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមខាងលើដោយដកហូតបាន ទូហ្គេមចំនួន២០ទូជាក់ស្តែង និងឃាត់ខ្លួនមនុស្ស៤នាក់យកទៅអប់រំនៅសាលាខណ្ឌទួលគោកផងដែរ ។

បច្ចុប្បន្នទូហ្គេមបាញ់ត្រីនិងទូរហ្គេមបៀទាំងអស់នោះត្រូវបានបញ្ចូនទៅរក្សាទុកនៅសាលាខណ្ឌទួលគោក រងចាំធ្វើពិធីវាតកំទ្ទេចបន្តទៀត ៕

IMG_4765

IMG_4743

IMG_4745

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print