អាជ្ញាធរាជធានីភ្នំពេញ ដាំដើមឈើជិត ១០០០ដើមអមសងខាងផ្លូវជាតិលេខ ៦Aដើម្បីបង្កើន គម្រប ពណ៌បៃតង និងបរិស្ថានស្អាតកាត់បន្ថយការប្រែប្រួល អាកាសធាតុ

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើប្រភេទធ្នង់ប្រមាណជិត១០០០ដើមត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកមកដាំ អមសង ខាងផ្លូវជាតិលេខ៦A ចាប់ពីរង្វង់មូលព្រហ្មមុខ បួនរហូតដល់វត្តវារិន្ទ សង្កាត់ព្រែកលាបស្ថិតក្នុងខណ្ឌជ្រោយចង្វារ ក្នុងគោលបំណង ដើម្បីបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។

ពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២០ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនិងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូតនៃ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចូលរួមផងដែរ ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងពិធីខាងលើបានមានប្រសាសន៍ អោយដឹងថា៖ ការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្រប ពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយ នៅក្នុងចំណោមផែនការជាច្រើនដែលក្នុងនោះរួមមានទីក្រុងវ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ Master Plan រួមមានការពង្រីកគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញផងដែរ។
លោក នួន ផារ័ត្ន បានបន្តអោយដឹងថា ការដាំដើមឈើ នៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍រាជធានីភ្នំពេញ គម្របបៃតងដែលនឹងធ្វើការពង្រីកនិងចូលរួមលើកនៅ សោភណ្ឌភាពរាជធានីភ្នំពេញផង ក៏ដូចជាកាត់ បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។
តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក ម៉ៃឃើល យូបៀល មានប្រសាសន៍ ឲ្យដឹងថា ការដាំដើមឈើនៅពេលនេះគឺដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។ លោក ម៉ៃឃើល យូបៀល បានបញ្ជាក់អោយដឹងថា ការដាំដើមឈើនោពេល នេះគឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា៖ ដើមឈើប្រភេទធ្នង់ប្រមាណជិត មួយពាន់ដើម ដែលមានអាយុកាលចន្លោះចាប់ពី៤ឆ្នាំ ទៅ៦ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ រដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាម បណ្តោយផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print